ត្បូងឃ្មុំ៖ អាជ្ញាធរឃុំទន្លេបិទ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ បានចុះជួយរុះរើផ្ទះចំនួន៣ខ្នងចេញពីការបាក់ស្រុតច្រាំងទន្លេ ត្រង់ចំណុចភូមិទូលគរ ឃុំទន្លេបិទ ស្រុក/ខេត្តត្បូងឃ្មុំ ដើម្បីបញ្ជៀសចេញពីគ្រោះធម្មជាតិ បាក់ច្រាំងទន្លេ។

លោក ភិន ឈុន មេឃុំទន្លេបិទមានបប្រសាសន៍ឲ្យដឹងថា ទីតាំងមាត់ទន្លេ ក្នុងភូមិទួលគរច្រាំងទន្លេបានបាក់ជាបន្តបន្ទាប់នាពេលកន្លងមក ហើយបានធ្វើឲ្យលំនៅដ្ឋានប្រជាពលរដ្ឋជាច្រើនខ្នង ត្រូវបានរុះរើទៅកាន់កន្លែងសុវត្ថិភាព។ ក្នុងប្រតិបត្តិការចុះជួយនេះ គឺមានកម្លាំងអាជ្ញាធរមូលដ្ឋានរួម នឹងកកម្លាំងស្នងការនគរបាល ខេត្តត្បូងឃ្មុំ ។


លោក មេឃុំ ទន្លេបិទ បានមានប្រសាសន៍បន្តឱ្យដឹងទៀតថា ដោយសារតែច្រាំងទន្លេនៅរាងឆ្ងាយបន្តិច ហើយ ប្រជាពលរដ្ឋដែលមានផ្ទះនៅក្បែរនោះក៏កំពុងតែនាំគ្នារង់ចាំមើលឱកាស ដើម្បីរុះរើទៅនៅមិនឆ្ងាយ ប៉ុន្មានពីកន្លែងចាស់នោះទេ ។ ក្នុងប្រតិបត្តិការចុះជួយអន្តរាគមន៍នេះ គឺមានកម្លាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលនឹងអាចចុះជួយនៅថ្ងៃខាងមុខនេះ ។


តាមប្រជាពលរដ្ឋបានបញ្ជាក់ថា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២២នេះ មានផ្ទះពលរដ្ឋចំនួន៧ គ្រួសារដែលប្រឈមខ្លាំងនឹងប្រះស្រុតបាក់ដីច្រាំងទន្លេមេគង្គ ស្ថិតក្នុងភូមិទួលគរ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។


លោកឧត្តមសេនីយ៍ត្រី ធាម ពិសិដ្ឋ ស្នងការរងស្តីទី បានបញ្ជាក់ឲ្យដឹងថា កម្លាំងនគរបាលខេត្ត នឹងកម្លាំងនគរបាលស្រុកត្បូងឃ្មុំ រួមទាំងកម្លាំងប៉ុស្តិ៍រដ្ឋបាលទន្លេបិទទាំងអស់ចំនួន២៨នាក់ បានចុះជួយរុះរើផ្ទះប្រជាពលរដ្ឋបានចំនួន៣គ្រួសារ ដែលរងប៉ះពាល់ដោយការបាក់ច្រាំងទន្លេ ដែលម្ចាស់ផ្ទះទី១ ឈ្មោះ ផ្ទះ ឈ្មោះលន់ នីម ភេទស្រីអាយុ៩៣ឆ្នាំ ទំហំ៤ម×៤ម ធ្វើអំពីឈើប្រក់ក្បឿង ជញ្ជាំងប៉ាតង់។ ទី២.ផ្ទះឈ្មោះទិត្យឈុនឡា ភេទប្រុស អាយុ ៤៩ឆ្នាំ ដែលមានទំហំ៦ម×១១ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿង ជញ្ជាំងក្តារ ។ នឹងទី៣. ផ្ទះឈ្មោះជ័យ វិទ្ធី ភេទប្រុសអាយុ៤៧ឆ្នាំ ដែលមានទំហំ៤ម×៥ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ។


លោកស្នងការរងបានបញ្ជាក់ទៀតថា កម្លាំងសហការនឹងបន្តចាំជួយរុះរើផ្ទះបងប្អូន ដែលស្ថិតជាប់ច្រាំងទន្លេជាប្រចាំបន្តទៀត ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋរបស់យើង ៕

អត្ថបទ៖ សាន វីឡេម

Share.