​អ្នក​លេង​បណ្ដាញ​សង្គម​ មួយ​ចំនួន​ដែល​ជា​អ្នក​តាម​ដាន​សាច់​រឿង​ទំនាស់​ស្នេហា​រវាង​លោក​ អេដវីន​ ជា​តារា​សម្ដែង​និង​អ្នកមេម៉ាយ​​​កូន​ពីរ​ សុទ្ធ​ បញ្ចកា​ បាន​ចេញ​មក​បង្ហាញ​ភស្ដុតាង​គួរ​ឱ្យ​ចាប់​អារម្មណ៍​មួយ​ដែល​អាច​សន្មត់​បាន​ថា​កញ្ញា​ រ៉ូស​ និង​ លោក​អេដវីន​ ពិត​ជា​​មាន​សម្ព័ន្ធភាព​ផ្លូវ​កាយ​ជ្រាលជ្រៅ​មែន​។​

សូមចុចអាន សុទ្ធ បញ្ចកា ​ដេក​ព្យួរសារ៉ូម ​​ស្នាម​​របួស​ឡើង​​​ជាំ​ខ្មៅ ​តែ​អេដវីន​ បែរជាបាត់​ស្រមោលពី​បណ្ដាញ​សង្គម!

កាល​ពី​១៧​ ម៉ោង​មុន​ ពោល​គឺ​នៅ​ថ្ងៃ​ពុធ​ ម្សិលមិញ​នេះ​ អ្នក​នាង​ សុទ្ធ​ បញ្ចកា ​បាន​ Share បន្ត​ Status កញ្ញា​ រ៉ូស​ ដែល​ចេញ​មក​សរសេរ​​រៀបរាប់​ថា​ «​ចង់​បំផ្លាញ​កិត្តិយស​ខ្ញុំ​ដល់​ណា​? អ្នក​ណាសាង​អ៊ី​បាន​នឹង​! ស្ដាយ​ណាស់​ដែល​រាប់​មនុស្ស​ខុស​» ដោយ​ភាគី​អ្នក​​នាង​ សុទ្ធ​ ​បញ្ចកា​ បាន​រៀបរាប់​បែប​តបត​ទៅ​បែប​ឌឺ​ដង​ ព្រម​ទាំង​គំរាម​ទៀត​ថា​នឹង​បញ្ចេញ​សំឡេង​ តែ​​អ្នក​នាង​នៅ​មិនទាន់​រក​រឿង​ឥឡូវ​នេះ​ទេ​ ព្រោះ​អ្នក​នាង​កំពុង​ដំណើរ​ការ​ចាត់​ការខាង​ប្រុស​សិន ​(សំដៅ​ដល់​លោក​ អេដវីន)​។​

ងាក​មក​កាន់​អ្នក​លេង​បណ្ដាញ​សង្គម ដែល​តាម​ដាន​សាច់​រឿងបែបស៊ី​ជម្រៅ​ បាន​ចេញ​មក​បង្ហាញ​ភស្តុតាង​មួយ​ ដែល​អាច​សន្មត​បាន​ថា​​លោក​ អេដវីន និង​ រ៉ូស​ពិត​ជា​បាន​ស៊ីចុក​គ្នា​រួច​រាល់​មែន​ ដោយ​ភស្ដុតាង​នោះ​គ្មាន​អ្វី​ក្រៅ​ពី​ កំរាល​ ពូក​ខ្នើយ ដែល​ដក​ស្រង​ចេញ​ពី​វីដេអូ​ខ្លី​​​ប៉ុន្មាន​វិនាទី​ ដែល​អ្នក​នាង សុទ្ធ បញ្ចកា​ ជា​អ្នក​ទម្លាយ​ហើយ​ដាក់​ការ​ចោទ​ប្រកាន់​នា​ពេល​កន្លង​មក​ ជាមួយ​នឹង​កំរាល​ ពូក​ខ្នើយ​ របស់​កញ្ញា​ រ៉ូស​ ដែលកញ្ញា​ បាន​បង្ហោះ​ជា​វីដេអូ​ក្នុង​បទ​ចម្រៀង​ គឺ​ពិត​ជា​ស្រដៀង​គ្នា​ខ្លាំង រហូត​មាន​ការ​យក​រូបភាព​ចេញ​ពី​វីដេអូ​ទាំង​ពីរ​មក​ប្រៀបធៀប​គ្នា​ថែម​ទៀត​ផង​។

យ៉ាង​ណា​មិញ​​ការ​លើក​ឡើង​ខាង​លើ​នេះ​​ គឺ​គ្រាន់​តែ​ជា​​ការ​លើក​ឡើង​ពី​មជ្ឈដ្ឋាន​មហាជន​ មួយ​ចំនួន​តូច​ប៉ុណ្ណោះ នៅ​មិន​អាច​សន្មត​បាន​ថា​ជា​ការ​ពិត​នោះ​ទេ​​​ មួយ​វិញ​ទៀត​​សាមី​ខ្លួន​កញ្ញា​ រ៉ូស​ នៅ​តែ​ធ្វើ​ការ​ប្រកែក​​ដាច់​អហង្ការ​ ដដែល​ពី​ទំនាក់ទំនង​​ស៊ីជម្រៅ​របស់​ កញ្ញា​ និង​ អេដវីន ទោះបី​មាន​ការ​ចោទ​ប្រកាន់​ជា​បន្ត​បន្ទាប់​ពី​អ្នក​នាង​ សុទ្ធ​ បញ្ចកា​ ​និង​មិត្ត​ភក្ដិ​​របស់​អ្នក​នាង​​រឿង​ទម្លាយ​សំឡេង​ (Voice) ឆ្លើយ​ឆ្លង​គ្នា​យ៉ាង​ណា​ក្ដី​៕

Telegram-Troryorng
Share.