នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែធ្នូ សហព័ន្ធកីឡាបាល់ទាត់ព័រទុយហ្គាល់​ បានប្រកាសអំពីការចែកផ្លូវជាមួយអ្នកចាត់ការទូទៅលោក Fernando Santos ក្រោយក្រុមជម្រើសជាតិព័រទុយហ្គាល់ ធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយ ក្រោមថ្វីជើងម៉ារ៉ុក ក្នុងលទ្ធផល ១-០ ព្រឹត្តិការណ៍ World Cup។

ខណ:លោក José Mourinho រហស្សនាម Special One បច្ចុប្បន្នជាគ្រូរបស់ក្រុម AS Roma គឺជាបេក្ខភាពដែលមានភាគរយខ្ពស់ជាងគេដើម្បីជំនួសកៅអីលោក Santos នៅក្នុងក្រុមជម្រើសជាតិព័រទុយហ្គាល់ ត្រៀមសម្រាប់ពានរង្វាន់ EURO 2024 នៅប្រទេសអាល្លឺម៉ង់។

លោក Fernando Santos ត្រូវបានសហព័ន្ធបាល់ទាត់ព័រទុយហ្គាល់ ផ្ដល់សេចក្ដីទុកចិត្តឲ្យដឹកនាំក្រុមជម្រើសជាតិព័រទុយហ្គាល់ ដំបូងនៅឆ្នាំ២០១៤។ ស្នាដៃសំខាន់ៗរបស់លោកគឺជួយជាតិឈ្នះជើងឯក Euro ក្នុងឆ្នាំ ២០១៦ និង UEFA Nations League ឆ្នាំ ២០១៩។

ក្រោយចប់ការប្រកួតទល់នឹងម៉ារ៉ុក ភរិយាកីឡាករបាលទាត់ CR7 គឺអ្នកស្រី GEORGINA RODRIGUEZ បានស្តីបន្ទោសគ្រូបង្វឹកព័រទុយហ្គាល់ គឺលោក Fernando Santos ដែលបានដាក់កីឡាករ Cristiano Ronaldo នៅកៅអីបម្រុង ដែលបានធ្វើឲ្យប្រទេសពុយទ័រហ្គាល់បានធ្លាក់ចេញពីព្រឹត្តិការណ៍ World Cup ត្រឹមវគ្គ៨ក្រុមចុងក្រោយ៕

Share.