សមាគមបាល់ទាត់សិង្ហបុរី បានប្រកាសនៅយប់ថ្ងៃទី១៥ ខែធ្នូ ឲ្យដឹងថាសំបុត្រដើម្បីចូលទស្សនាការប្រកួតបើកឆាកពូល B រវាងសិង្ហបុរី ទល់នឹង វៀតណាម នៅថ្ងៃទី៣០ ខែធ្នូ ពានរង្វាន់ AFF Mitsubishi Electric Cup 2022 នៅកីឡដ្ឋាន Jalan Besar។

គួរដឹងថាក្រុមជម្រើសជាតិ​សិង្ហបុរី ក្រោម​ការ​ដឹកនាំ​របស់​លោក Takayuki Nishigaya គ្រូ​បង្វឹក​ជនជាតិ​ជប៉ុន បាន​កោះហៅ​កីឡាករ​ទាំង​​៣រូប​នេះ​​​មាន ​Irfan Fandi, Ikhsan Fandi និង ​Ilhan Fand កូន​ប្រុស​បង្កើត​របស់​លោក Fandi Ahmad អតីត​សមាជិក​ក្រុម​ជម្រើស​ជាតិ​សិង្ហបុរី ចន្លោះ​ឆ្នាំ​១៩៧៩​ដល់​១៩៩៧។

បច្ចុប្បន្នក្រុមជម្រើសជាតិសិង្ហបុរី ដែលមានកីឡាករ ២៩នាក់ បានធ្វើដំណើរទៅកាន់ទីក្រុង Chiba ប្រទេសជប៉ុន ដើម្បីបោះជំរុំហ្វឹកហាត់រយ:ពេល១២ថ្ងៃ និងប្រកួតមិត្តភាពអន្តរជាតិជាមួយ ម៉ាល់ឌីវ នៅថ្ងៃទី១៧ ខែធ្នូ ខាងមុខនេះ។

ខណ:ក្រុមជម្រើសជាតិវៀតណាម ក្រោម​ការ​ដឹក​នាំ​របស់​គ្រូ​បង្វឹកសញ្ជាតិកូរ៉េខាងត្បូងលោក Park Hang Seo គ្មានវត្តមានខ្សែបម្រើប្រយុទ្ធឆ្នើម Nguyen Quang Hai រហ្សសនាម Messi រៀតណាមឡើយ បន្ទាប់ពីក្លិបបាល់ទាត់ Pau FC នៃ​លី​គ​លំដាប់​ទី​២ ប្រទេសបារាំងមិនអនុញ្ញាត ដោយសារមិនចំថ្ងៃ FIFA Day។

ប៉ុន្តែយ៉ាងណាមិញក្រុមជម្រើសជាតិវៀតណាម បានយកឈ្នះលើក្រុមជើងខ្លាំងមកពីប្រទេសអាល្លឺម៉ង់ Borussia Dortmund ក្នុងការប្រកួតមិត្តភាពអន្តរជាតិដោយលទ្ធផល ២-១ និងបន្តយកឈ្នះ ហ្វីលីពីន ក្នុងលទ្ធផល ១-០ ការប្រកួតមិត្តភាពអន្តរជាតិ៕

Share.