សិល្បៈជាតិ៖ ប៉ុន្មានថ្ងៃនេះមានការវែកញែកជាច្រើននៅលើបណ្ដាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធជាមួយករណីរឿងអប់រំដែលមានលាយបញ្ចូលឈុតស្រើបស្រាលបែបរោលារាលក្ដៅស្ដាច់។ បើទោះបីជាដាក់បម្រាមទស្សនាថាជាភាពយន្ត 18+ ប៉ុន្តែវីដេអូផ្សព្វផ្សាយភាពយន្ត ឬ ឈុតឆាកពិសេសរបស់ភាពយន្ត ត្រូវបានបង្ហាញយ៉ាងចំៗ ដើម្បីទាក់ទាញអ្នកទស្សនា។

ក្នុងនោះដែរ អ្នកលេងបណ្ដាញសង្គមជាច្រើនបានបញ្ចេញមតិនិងទស្សនៈរៀងខ្លួនចំពោះបញ្ហានេះ។ ថ្ងៃសារព័ត៌មានត្រយងបានដកស្រង់ Comment មួយដែលអ្នកលេងបណ្ដាញសង្គមបានធ្វើការផ្ដាំផ្ញើជូនផលិតករដែលផលិតភាពយន្ត 18+ ជ្រកក្រោមស្លាបអប់រំ។ ផ្អែកតាមការបង្ហោះនៅលើហ្វេសប៊ុកឈ្មោះ Khmer Thmey ដែលបានលើកឡើងថា ការផលិតភាពយន្ត 18+ គឺជាជាក្ដីស្រម៉ៃលើកស្ទួយវិស័យភាពយន្តខ្មែរប្រកួតប្រជែងនៅលើឆាកអន្តរជាតិនោះ ក៏មានអ្នកបញ្ចេញមតិដោយលើកឡើង ៥ ចំណុចនេះ៖

ខ្ញុំមិនមែនចង់ជាន់ពន្លិច ឬ យ៉ាងមិចទេ តែមុននិងផលិតរឿងបែបនេះចូល អ្នកគិតលើចំនុចនេះផង

👉ទី១ ៖ យើងមានវប្បធម៌ និង សិល្បៈបែបរបស់យើងថ្លៃថ្នូរណាស់ ងាកក្រោយមើលរឿងខ្មែរពីមុនផង អ្នក..!

👉ទី២ ៖ កុំចង់ល្បី ដោយសាររឿងបែបនេះ ដែលត្រូវគេតិះដៀលសឹងមួយប្រទេស( ខ្មែរមិនមែនល្បីដោយសាររឿងប្រភេទដែលអ្នកចង់ផលិតឡើងនឹងទេ) គិតឡើងវិញផង..!

👉ទី៣ ៖ ពត៌មានសឹងតែរាល់ថ្ងៃ រឿងសម្លាប់រំលោភ កើតឡើង សឹងមិនដាច់ មកលើក្មេងស្រី និង ស្ត្រីជាច្រើនទៀតនេះក៏ដោយសារ តែបណ្តាយសង្គមវា បង្ហាញឱ្យឃើញ ច្បាស់ៗអំពីអំពើអាណាចារ ពេស្យាច្រើនរូបភាព..( បើមិនប៉ះខាងក្រសួងក៏មិនអោយបិតវ៉េបសាយអាសអាភាសដែរ ចូលអ្នកគិតឡើងវិញ ផងនេះមកពីរឿងអស់នេះមិនទាន់ធ្លាក់លើរូបអ្នក ឬ ក្រុមគ្រួសារ បងប្អូនរបស់អ្នក បើមានប៉ះទើបអ្នកដឹង និងយល់ពីឥទ្ធិពល នៃរឿងដែលអ្នកគ្រង និងស្រម៉ៃផលិតនោះ ព្រោះមនុស្សមើលមួយចំនួន ក្រោយពីមើលហើយខ្វះការគិត និងធ្វើរឿងមិនគួរគប្បី

👉ទី៤ ៖ ស្រុកគេ ប្រទេសគេ សង្គមគេ ប្រជាជនរវល់តែនិងរកស៊ី គេអាចមានលទ្ធភាពចិញ្ចឹមខ្លួនគេរស់ គេមិនសូវគិតគូររឿងផ្លូវភេទ ទើបរដ្ឋគេបើកទូលាយឱ្យមានរឿងបែបនេះ ដើម្បីកុំឱ្យប្រទេសគេលែងមានមនុស្សបន្តវេន ( ប្រទេសជប៉ុន មនុស្ស ចាស់ ច្រើនជាងក្មេង)…។

👉ទី៥ ៖ ប្រទេសគេមានច្បាប់ទម្លាប់ត្រឹមត្រូវ (យើងក៏មានច្បាប់ទម្លាប់របស់យើងបែបផ្សេងគ្នាផងដែរ) ទាក់ទងទៅនឹងរឿងផ្លូវភេទនេះ ហើយម៉្យាងគេមានសេវាប្រចាំ ពេញច្បាប់ (ទេសចណ៍ផ្លូវភេទនៅ ថៃ) អីចឹងហើយទើបគេបើទូលាយ និង មានសិទ្ធិផលិត ចុះខាងឯងនេះ គឺមានតែរំលោភ និងសម្លាប់ ដោយតែរឿងអាសអាភាស គ្រប់រូបភាព…។ ចូលអ្នក ប្រើការគិតរបស់អ្នកម្តងទៀត ប្រសិនបើអ្នកមិនចង់មានវប្បដិសារី ដល់ក្មេងៗជំនាន់ក្រោយ…!

ការលើកឡើងខាងលើនេះនូវមតិនេះគឺមិនមានចេតនាញុះញង់ណាមួយ​ឱ្យកើតឡើងនោះទេ គ្រាន់តែជាគំនិតពិចារណាតាមអ្វីដែលអ្នកលេងបណ្ដាញសង្គមបានធ្វើការវែកញែក។ ចុះអ្នកវិញយល់យ៉ាងណាដែរ?

Share.