​កាល​ពី​រាត្រី​ម្សិលមិញ​នេះ​ (១៧​ ឧសភា​ ២០២១) តារា​ចម្រៀង​រាង​តូច​ច្រឡឹង​មុខ​ខ្យូត​អមតៈ អ្នក​នាង​ ពេជ្រ​ សូលីកា​ ស្រាប់​តែ​បង្ហោះ​ចេញ​នូវ​សំណេរ​មួយ​ប្លែក​ ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​មួយ​ចំនួន​ មាន​ការ​ព្រួយ​បារម្ភ​ ខ្លាច​អ្នក​នាង​និង​ស្វាមី​មាន​បញ្ហា​អ្វី​មិន​ចុះ​សម្រុង​នឹង​គ្នា​ ទើប​បាន​ជា​ Idol រូប​នេះ​ សរសេរ​បែប​មនុស្ស​ខូច​ចិត្ត​លើ​បណ្ដាញ​សង្គម​។​

សូមចុចអាន រីករាយ​ទិវាកុមារ​អន្តរជាតិ​! ​មក​ស្គាល់​កូន​​តារា​ CUTE និង ​គួរ​ឱ្យ​​ខ្នាញ់​​ទាំង​១០​រូប

អ្នក​ម៉ាក់​កូន​មួយ តែ​រូប​សម្រស់​នៅ​តែ​ក្មេង​និង​ស្រស់​ស្អាត​ ពេជ្រ​ សូលីកា​ បាន​បង្ហោះ​សំណេរ​មួយ​​ បើ​​មើល​តាម​អត្ថន័យ​ប្រៀប​ដូច​ជា​មនុស្ស​ខូច​ចិត្ត​ កំពុង​រៀបរាប់​ការ​ឈឺចាប់​ ដូច​ខាង​ក្រោម​នេះ​៖

សំណេរ​ខាង​លើ​នេះ​ បាន​ធ្វើ​ឱ្យ​ហ្វេន​ដែល​ជា​អ្នក​គាំទ្រ​អ្នក​នាង​ ចូល​មក​ខមមិន​​​ ឆ្លើយ​ឆ្លង​គ្នា​ ដោយ​មាន​អ្នក​ខ្លះ​ លើក​ឡើង​ថា​អ្វី​ដែល​អ្នក​​តារា​ចម្រៀង​រូប​នេះ​លើក​ឡើង​គឺ​ចាក់​ចំចំណុច​រស៊ើប​ និង​ កន្លែង​ឈឺ​ចាប់​ ខណៈ​អ្នក​មួយ​ចំនួន​ទៀត​លើក​ឡើង​ថា​នេះ​អាច​ជា​​​​អត្ថន័យ​​​សាច់រឿង​ក្នុង​បទ​ចម្រៀង​​ថ្មី​ ដែល​​តារា​រូប​ត្រៀម​ចេញ​មក​បំរើ​ប្រិយមិត្ត​អ្នក​ស្ដាប់​របស់​ខ្លួន​ក៏​ថា​បាន​។​

យ៉ាង​ណា​មិញ​ អ្នក​នាង​ ពេជ្រ សូលីកា មិន​បាន​ធ្វើ​ការ​ឆ្លើយ​តប​ ឬ​បញ្ចេញ​នូវ​ការ​យល់​ឃើញ​ណា​មួយ​ឆ្លើយ​ឆ្លង​ជាមួយ​នឹង​អ្នក​គាំទ្រ​ ដែល​បាន​ចូល​មក​បង្ហាញ​ការ​យល់​ឃើញ​របស់​ខ្លួន​ដូច​ដែល​បានលើក​ឡើង​ខាង​លើ​នេះ​នោះ​ទេ​​ ប៉ុន្តែ​ពីរ​ម៉ោង​ក្រោយ​ផេក​ផ្លូវ​ការ​អ្នក​នាង​ក៏​បាន​បញ្ចេញ​បទ​ចម្រៀង​ថ្មី​ក្នុង​ផលិតកម្ម​ហង្សមាស​ដែល​មាន​ចំណង​ជើងថា​ «បើ​គេ​ស្រលាញ់​យើង​ពិត»។​

គួរ​រំលឹក​ឡើង​វិញ​ថា​ អ្នក​នាង​ ពេជ្រ សូលីកា និង​ស្វាមី​លោក​ Kim Han បច្ចុប្បន្ន​នេះ​ទទួល​បាន​ចំណង​ដៃ​ស្នេហា​គឺ​ផ្ដល់​កំណើត​ឱ្យ​​កូន​ប្រុស​តូច​ដ៏​គួរ​ឱ្យ​ស្រលាញ់​មួយ​រូប​​គឺ​កុមារ​ Aari ៕​

Telegram-Troryorng
Share.