បាត់ដំបង៖ មេខ្លោងកាប់រានដីព្រៃរបស់រដ្ឋចំនួន ២នាក់ត្រូវបានសមត្ថកិច្ចជំនាញចុះឃាត់ខ្លួនបញ្ជូនទៅកាន់តុលាកាអនុវត្តទោស។

លោកវរសេនីយ៍ឯក​ ប៉ាង​ ហៀង​ អ​ធិការនគរបាលស្រុកគាស់ក្រឡ​ បានប្រាប់ឲ្យដឹងថា អនុវត្តតាមយោ​ប​ល់ដឹកនាំរបស់លោកឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នង​ការដ្ឋាននគរបាលខេត្តបាត់ដំបង​ នៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២២នេះកម្លាំងជំនាញបាននាំខ្លួនមនុស្ស ២នាក់ជាមេខ្លោង បញ្ជូនទៅតុលាកាដើម្បីអនុវត្តទោសពីបទកាប់ទន្រ្ទានយកដីរដ្ឋខុសច្បាប់ម្តងហើយម្តងទៀត ដែលប្រព្រឹត្តិនៅត្រង់ចំណុ​ច​ភ្នំស្នរ​ ភូមិតានួត​ ឃុំព្រះផុស​ ស្រុកគា​ស់​ក្រឡ​ ខេត្តបាត់ដំបង។

ជនដែលពាក់ព័ន្ធខាងលើឈ្មោះមឿន រឿន ភេទប្រុស អាយុ ៤៥ឆ្នាំ មុខ​របរ ធ្វើស្រែ និងម្នាក់ទៀតឈ្មោះវុិត សាមឿន ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរ ធ្វើស្រែ ទាំង ២នាក់មានទីលំនៅក្នុងភូមិតានួត ឃុំព្រះ​ផុស ស្រុកគាស់ក្រឡ។

បច្ចុប្បន្នកម្លាំងនគរបាលការិយាល័យជំនាញបា​នននាំខ្លួន និងបញ្ជូនសំណុំរឿងនេះទៅកាន់អយ្យការ អមសាលាដំបូងខេត្តបាត់ដំបងអនុវត្តតាមនីតិវិ​ធី៕

អត្ថបទ: ដំបងក្រញូង

Share.