ក្រុមជម្រើសជាតិអាហ្សង់ទីន បានក្លាយជាម្ចាស់ជើងឯក FIFA World Cup 2022 នៅប្រទេសកាតា ក្រោយឈ្នះបារាំង ដោយបាល់ប៉េណាល់ទីកាត់សេចក្តី ៤-២ បន្ទាប់ពីស្មើគ្នា ៣-៣ ក្នុងម៉ោងធម្មតា៩០នាទី និងម៉ោងបន្ថែម១៥នាទី២ដង នៅកីឡដ្ឋាន Lusail ក្រោមក្រសែលភ្នែកអ្នកគាំទ្រជិត៩ម៉ឺននាក់។

ជ័យជម្នះលើក្រុមជម្រើសជាតិបារាំង ជួយឱ្យអាហ្សង់ទីន គ្រងជើងឯកពានរង្វាន់បាល់ទាត់ពិភពលោក World Cup ជាលើកទី៣ ក្នុងប្រវត្តិសាស្ត្រខ្លួន និងជាលើកដំបូងក្នុងរយៈពេល ៣៦ឆ្នាំចាប់តាំងពីឆ្នាំ ១៩៨៦ មកដែលពួកគេបានឈ្នះលើកចុងក្រោយ និងឈ្នះលើកដំបូងនៅឆ្នាំ ១៩៧៨។

សម្រាប់ពានរង្វាន់ឯកត្តជន៖
ខ្សែប្រយុទ្ធ Lionel Messi ឈ្នះពានកីឡាករឆ្នើមប្រចាំព្រឹត្តិការណ៍ World Cup
ខ្សែប្រយុទ្ធ Kylian Mbappe ឈ្នះស្បែកជើងមាស ៨គ្រាប់
ខ្សែបម្រើ Enzo Hernandez ឈ្នះពានរង្វាន់កីឡាកវ័យក្មេងប្រចាំការប្រកួត
អ្នកចាំទី Emiliano Martinez ឈ្នះស្រោមដៃមាស
ក្រុមជម្រើសជាតិអង់គ្លេស ឈ្នះពាន Fair Play។

នៅក្នុងកិច្ចសម្ភាសន៍របស់ខ្សែប្រយុទ្ធ Lionel Messi ក្រោយចប់ការប្រកួតបានលើកឡើងដូច្នេះថា៖«ខ្ញុំនឹងមិនទាន់ចូលនិវត្តន៍ពីក្រុមជម្រើសជាតិអាហ្សង់ទីនឡើយ ខ្ញុំចង់បន្តលេងក្នុងនាមជាជើងឯក»។

ចំណាត់ថ្នាក់ក្រុមជ័យលាភី៖
១.ក្រុមជម្រើសជាតិអាហ្សង់ទីន ទទួលបានថវិកាសរុប ៤២ លានដុល្លារ
២.ក្រុមជម្រើសជាតិបារាំង ទទួលបានថវិកាសរុប ៣០ លានដុល្លារ
៣.ក្រុមជម្រើសជាតិក្រូអាត ទទួលបានថវិកាសរុប ២៧ លានដុល្លារ
៤.ក្រុមជម្រើសជាតិម៉ារ៉ុក ទទួលបានថវិកាសរុប ៤៥ លានដុល្លារ។

គួរដឹងថា Lionel Messi គឺជាកីឡាករដំបូងគេដែលអាចស៊ុតបញ្ចូលទីក្នុងវគ្គជម្រុះចែកពូល, វគ្គ១៦ក្រុមចុងក្រោយ, វគ្គ៨ក្រុមចុងក្រោយ, វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២២ នៅប្រទេសកាតា។

ពានរង្វាន់សរុបរបស់ Lionel Messi ក្នុងអាជីពកីឡាករបាល់ទាត់ក្រោយឈ្នះ World Cup៖
ឈ្នះ Ballon d’Or ចំនួន៧
ឈ្នះ Champions League ៤សម័យកាល
ឈ្នះ La Liga ១០សម័យ
ឈ្នះ Copa America ១ដង
ឈ្នះ World Cup ១ដង៕

Share.