សិល្បៈជាតិ៖ ថ្មីនេះៗគេបានឃើញនៅលើបណ្ដាញសង្គមហ្វេសប៊ុកមានការប្រតិកម្មយ៉ាងខ្លាំងចេញពីសិល្បកររបាំល្ខោនខោលខ្មែរ ចំពោះទង្វើ​ធ្វេសប្រហែសរបស់អ្នកឌីហ្សាញក្របសៀវភៅ​សរសេរ ដោយលើកយករូប «​ល្ខោន​ខូន​»​ របស់ថៃ មកពង្វក់ឱ្យសិស្សវង្វេងថា ជាល្ខោនខោលខ្មែរ។

លោក ព្រហ្ម ពុធវិសាល សាស្ត្រាចារ្យ និងជាសិល្បករល្ខោនមួយរូប បានបញ្ចេញមតិប្រតិកម្មចំពោះរូបភាពទាំងនោះ ហើយបានបញ្ហាញអារម្មណ៍សោកស្ដាយយ៉ាងខ្លាំងថា ៖ «គួរឱ្យអនិច្ចាណាស់មក​ដល់​ពេលវេលា​នេះ​ទៅ​ហើយ​នៅ​តែ​មិន​ស្គាល់​ខ្លួន​ឯង​ទៀត​ សោកស្ដាយ​មែន​ទែន​ ផ្សព្វផ្សាយ​បែប​នេះ​ ធ្វើ​​ឲ្យ​ក្មេង​ៗ​ជំនាន់​ក្រោយ​មាន​ការ​យល់​ច្រឡំ​ធ្វើ​​ចឹង​ដូនតា​បុព្វបុរស​ខ្មែរ​យេីង​ខឹង​ស្លាប់​ហេីយ »។

ក្រោពីនោះ គេក៏ឃើញមានអ្នកអភិរក្សនិងលើកស្ទួយតម្លៃសិល្បៈបុរាណខ្មែរ បញ្ចេញមតិមិនពេញចិត្តស្រដៀងគ្នា ដោយលើកឡើងថា ៖ «ហេតុអ្វីមិនដឹង ហេតុអ្វីមិនស្គាល់ ហេតុអ្វីល្ងង់ដល់ថ្នាក់នឹង ហេតុអ្វីមិនសួរគេ ។ គ្រាន់តែឃើញអាចស្មានដល់ថ្នាក់លើដែលឱ្យបញ្ចេញចេញមក វាមិនមែនជារឿងធម្មតាទេ វាអាចផ្សាយដល់គ្រឹះស្ថានអប់រំទូលទាំងប្រទេសទាំងមូល ។ គេនាំគ្នាធ្វើឱ្យឃើញមួយប្រទេសហើយ មិចបានភ្លើរដល់ថ្នាក់នឹង»។

សូមជម្រាបថា ក្រៅពីសិល្បករល្ខោនខោលខ្មែរ និងអ្នកអភិរក្សនិងលើកស្ទួយតម្លៃសិល្បៈបុរាណខ្មែរ បញ្ចេញនូវប្រកតិកម្មខ្លាំងៗហើយនោះ គេឃើញមានអ្នកលេងបណ្ដាញសង្គមជាច្រើនអ្នកទៀតក៏មិនពេញចិត្តដូចគ្នាដែរ។ ភាគច្រើនបានបញ្ចេញមតិស្រដៀងៗគ្នាថា៖ «ខ្ញុំឃើញច្រើននៅតាមហាង និងHotel មួយចំនួនផ្តិតធំៗ។ មិនចង់និយាយច្រើន» «ទៅរកអ្នកណាជាអ្នកបោះពុម្ព» «ផ្សាយខុស​ស្មេីហ្នឹងបំផ្លាញ» «អ្នកដែលរងគ្រោះ គឺក្មេងៗ ដែលគាត់ទិញប្រើប្រាស់ក្របសៀវភៅនេះ» «ផ្ងើទៅខាងក្រសួង ឱ្យចាត់ចំណាត់ការភ្លាមទៅ» «អនិច្ចា​ណាស់» «អត់ស្គាល់អ្វីថាជាខ្លួនឯង»។

ជាការពិតណាស់ បើយើងមើលតែមួយភ្លេតដោយមិនសង្កេត ច្បាស់ណាស់យើងអាចនឹងច្រឡំរបស់ពិត និងមិនពិត ដែលបានបន្លំភ្នែករបស់យើងថាជា «ល្ខោនខោលខ្មែរ»។ ក៏ប៉ុន្តែយើងត្រូវចាំថា រូបភាពល្ខោនខោលខ្មែរយើងគឺមានឯកលក្ខណៈភាព ទាំងខ្មុក សម្លៀកបំពាក់ និងក្បាច់ ដូចរូបខាងក្រោម៖

ចំពោះបញ្ហានេះតើអ្នកយល់យ៉ាងណាដែរ? សូម Comment ប្រាប់ខាងក្រោមនេះផង៕

Share.