ក្រុម​បាល់បោះ​បុរស​ចិន និង​កូរ៉េខាងត្បូង សុទ្ធ​តែ​រក​បាន​ជ័យជម្នះ​ដូចគ្នា នៅ​ល្ងាច​ថ្ងៃ​ព្រហស្បត្តិ៍ ទី​១៧ ខែ​មិថុនា ឆ្នាំ​២០២១ ម្សិលមិញ​ក្នុង​វគ្គ​ជម្រុះ​​តាម​ពូល ពាន​រង្វាន់​បាល់​បោះ​ជើង​ឯក​ប្រចាំ​ទ្វីប​អាស៊ី 2021 FIBA Asia Cup នៅ​​ AUF Sports and Cultural Center ក្នុង​ទីក្រុង Angeles នៃ​ខេត្ត​Pampanga ប្រទេស​ហ្វីលីពីន។

លទ្ធផល​នៃ​ការ​ប្រកួត​​និង​កម្មវិធី​ប្រកួត​បន្ទាប់​មាន៖
ពូល A៖
-១៧ មិថុនា ២០២១ តៃវ៉ាន់ ៦៦-១១៥ ចិន នៅ​ហ្វីលីពីន
-១៨ មិថុនា ២០២១ ជប៉ុន vs តៃវ៉ាន់ នៅ​ហ្វីលីពីន (ម៉ោង​១:៣០នាទី)

ពូល B៖
-១៧ មិថុនា ២០២១ កូរ៉េខាងត្បូង ១០៤-៨១ ឥណ្ឌូណេស៊ី
-១៨ មិថុនា ២០២១ ហ្វីលីពីន ប៉ះ ឥណ្ឌូណេស៊ី (ម៉ោង​៥ល្ងាច)

ក្រោយ​ប្រកួត​ជម្រុះ​ចប់ ក្រុម​លេខ១ និង​លេខ២ តាម​ពូល​នីមួយៗ​មាន​ឈ្មោះ​ឡើង​ទៅ​លេង​ពានរង្វាន់​ជើង​ឯក​ប្រចាំ​ទ្វីប 2021 FIBA Asia Cup ដែល​មាន​ក្រុម​សរុប​១៦ក្រុម គ្រោង​ធ្វើ​ឡើង​នៅ​ទីក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូណេស៊ី ចន្លោះ​ថ្ងៃ​ទី​១៦ ដល់​២៨​ខែ​សីហា ឆ្នាំ​២០២១​ខាង​មុខ។ ចំណែក​ក្រុម​លេខ៣​តាម​ពូល​នីមួយៗ​មាន​ឈ្មោះ​ឡើង​ទៅ​ជម្រុះ​ជុំ​បន្ត​មួយ​ទៀត​ដើម្បី​ស្វែង​រក​កៅអី​ទៅ​បង្គ្រប់៕

Telegram-Troryorng
Share.