ក្រុមជម្រើសជាតិហ្វីលីពីន បានបង្ហាញបញ្ជីឈ្នោះកីឡាករ ២៣នាក់ ចុងក្រោយ នៅម៉ោង​៣ រសៀលថ្ងៃអង្គារ ទី២០ ខែឆ្នូ ឆ្នាំ២០២២ នេះ ពោលគឺមុនការប្រកួត ២ម៉ោងតែប៉ុណ្ណោះ ដើម្បីត្រៀមប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup 2022 ស្របពេលដែលក្រុមជម្រើសជាតិហ្វីលីពីន និងត្រូវជួបជាមួយម្ចាស់ផ្ទះកម្ពុជា នៅពហុកីឡដ្ឋានជាតិមរកតតេជោ ក្នុងរាជធានីភ្នំពេញ វេលា​ម៉ោង​៥​ល្ងាច។

កាលវិភាគសម្រាប់ការប្រកួតរបស់ក្រុមជម្រើសជាតិហ្វីលីពីន៖
១. ថ្ងៃទី២០ ខែឆ្នូ ឆ្នាំ២០២២ កម្ពុជា-ហ្វីលីពីន នៅកម្ពុជា
២. ថ្ងៃទី២៣ ខែឆ្នូ ឆ្នាំ២០២២ ហ្វីលីពីន-ប៊្រុយណេ នៅហ្វីលីពីន
៣. ថ្ងៃទី២៦ ខែឆ្នូ ឆ្នាំ២០២២ ថៃ-ហ្វីលីពីន នៅប្រទេថៃ
៤. ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ហ្វីលីពីន-ឥណ្ឌូនេស៊ី នៅហ្វីលីពីន។

គួររំលឹកផងដែរថា ក្រុមជម្រើសជាតិហ្វីលីពីន ស្ថិតនៅពូល A ជាមួយជើងខ្លាំងថៃ, កម្ពុជា, ឥណ្ឌូនេស៊ី, ហ្វីលីពីន, និង ប្រ៊ុយណេ ក្នុង​ពានរង្វាន់ AFF Mitsubishi Electric Cup 2022។ ចំណែកពូល B មាន វៀតណាម, ម៉ាឡេស៊ី, សិង្ហបុរី, មីយ៉ាន់ម៉ា និង ឡាវ៕

Share.