ព្រឹត្តិការណ៍ World Cup ២០២២ ក្នុងប្រទេសកាតាបានបញ្ចប់ដោយជម្រើសជាតិអាហ្សង់ទីនបានក្លាយជាម្ចាស់ជើងឯក ខណ:បារាំងបានត្រឹមជើងឯករង ក្រូអាស៊ីទទួលបានលេខ៣ ក្រុមម៉ារ៉ុក បានលេខ៤។


បើទោះជាទទួលបានត្រឹមលេខ៤ ក្នុងព្រឹត្តិការណ៍ World Cup តែម៉ារ៉ុកគឺជាក្រុមមួយដែល បានសាងប្រវត្តិសាស្រ្ដជាក្រុមមកពីអាហ្រ្វិកដំបូងគេបង្អោះឡើងដល់ Semi-Final ក្រោយទម្លាក់ក្រុមខ្លាំងៗជាច្រើនដូចជា ប៊ែលហ្ស៊ិក អេស្ប៉ាញនិងព័រទុយហ្គាល់។

អ្វីដែលភ្ញាក់ផ្អើលសម្រាប់ក្រុមមកពីអាហ្រ្វិក គឺប្រជាជនរបស់ពួកគេបានបង្ហាញការគាំទ្រដោយពេលពេលចំពោះការខិតខំប្រឹងប្រែងរបស់កីឡាករ ដែលបាននាំយកកេរ្តិ៍ឈ្មោះប្រទេសបង្ហាញភាពខ្លាំងក្នុងវិស័យបាល់ទាត់ទៅកាន់ពិភពលោកក្នុងព្រឹត្តិការណ៍ World Cup ២០២២ ក្នុងប្រទេសកាតា។

ម៉ារុកបានក្លាយជាក្រុមជម្រើសជាតិអាហ្វ្រិកដំបូង គិតពីឆ្នាំ ២០១០ មក ដែលអាចសម្រេចលទ្ធផលជោគជ័យនេះ។ ឆ្នាំ ១៩៥៨ ដល់ឆ្នាំ ១៩៦៦ ម៉ារ៉ុកមិនមានវត្តមាននៅ World Cup ឡើយ។ ទើបតែឆ្នាំ ១៩៧០ ទើបម៉ារ៉ុកធ្វើបានសម្រេចចូលលេងប្រកួត World Cup ជាលើកដំបូងរបស់ខ្លួននៅឆ្នាំ ១៩៧០ តែបានធ្លាប់ក្នុងវគ្គ Group Stage។

នៅឆ្នាំ ២០១៨ ម៉ារុកត្រលប់មកលេង World Cup ម្ដងទៀតតែធ្លាក់ត្រឹមវគ្គ Group Stage។ នៅឆ្នាំ ២០២២ ម៉ារ៉ុក លេង World Cup ជាថ្មី តែលើកនេះក្រុមធ្វើបានល្អ ដោយសម្រេចបានចំណាត់ថ្នាក់លេខ ១ ក្នុង Group F ក្នុងវគ្គ Group Stage ហើយបានយកឈ្នះយក្សអេស្ប៉ាញក្នុងវគ្គ១៦ ក្រុម ដើម្បីឡើងទៅលេងវគ្គ ៨ក្រុមចុងក្រោយឈ្នះព័រទុយហ្គាល់ តែចាញ់ក្រោមថ្វីជើងបារាំងនៅវគ្គ៤ក្រុមចុងក្រោយ៕

Share.