កាលពីពេលថ្មីៗនេះខ្សែប្រយុទ្ធ Son Heung Min របស់ក្រុមជម្រើសជាតិកូរ៉េខាងត្បូង ដែលទើបអស់ភារកិច្ចក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២២ ក្រោយធ្លាក់ត្រឹមវគ្គ១៦ក្រុមចុងក្រោយ បានជាប់ពាក់ព័ន្ធក្នុងពាក្យចចាមអារ៉ាមថាមានទំនាក់ទំនងស្នេហាជាមួយតារាសម្ដែងកូរ៉េ Kim Go Eun។

ជាពិសេសអ្នកនិយមលេងអ៊ីនធឺណិតម្នាក់បានអះអាងថា Kim Go Eun បានតាមដាន (Followed) គណនី Instagram ឯកជនរបស់កីឡាករ Son Heung-min។ ខណ: Son Heung Min ក៏បានចុច “Like” រូបភាពរបស់ Kim Go Eun និងបង្ហោះ “Lovestagram” ជាមួយនាង។

ទោះជាយ៉ាងណាក៏ដោយ នៅថ្ងៃទី២០ ខែធ្នូ ភាគីរបស់តារាសម្តែង Kim Go Eun បានច្រានចោលពាក្យចចាមអារ៉ាមបែបនេះទាំងស្រុង ហើយបានហៅពួកគេថា «គ្មានមូលដ្ឋានទាំងស្រុង» គ្រប់យ៉ាងគឺស្ថិតក្នុង​ឋានៈ​អ្នកគាំទ្រ​ក្រុម​ជម្រើសជាតិ​កូរ៉េ​ខាងត្បូងប៉ុណ្ណោះ។

នេះមិនមែន​ជា​លើក​ទីមួយ​ឡើយ​ ព្រោះ​កន្លង​មកដំណឹង​ស្នេហា​ដែល​ធ្វើ​ឱ្យ​មហាជន​ភ្ញាក់​ផ្អើល​ និង​ចាប់​អារម្មណ៍​ខ្លាំង​រវាង​ តារាបាល់ទាត់​សញ្ជាតិ​កូរ៉េ​ខាង​ត្បូង​ Son Heung Min និងតារាចម្រៀងកូរ៉េមួយទៀត ដែលជា​សំណព្វ​ចិត្ត​យុវវ័យ​ទូទាំង​ពិភពលោក​​ Kim Jisoo សមាជិក​ក្រុម​ BlackPink ក្រោយ​មាន​​លេច​ឮ​ដំណឹង​ថា​ Super Star មក​ពី​ក្រុម​ Tottenham Hotspur បាន​ឆ្លៀត​ហោះ​ទៅ​កាន់​ក្រុង​ Paris មុន​នឹង​ហោះ​ទៅ​កាន់​ប្រទេស​កំណើត​ ដើម្បី​ត្រៀម​ខ្លួន​ជួយ​ក្រុម​ជម្រើស​ជាតិ​ក្នុង​វគ្គ​ប្រកួត​ជម្រុះ​ 2022 FIFA World Cup Asia Qualifier រវាង​កូរ៉េ​ខាង​ត្បូង​និង​រុស្សី​ កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា​ ឆ្នាំ២០២១។

ប៉ុន្តៃ​ស្ថានីយ​ទូរទស្សន៍ SBS បាន​ចេញ​មក​ផ្សព្វផ្សាយ​ថា​​ដំណឹង​ចចាមអារ៉ាម​ខាង​លើ​នេះ​មិនមែន​ជា​ការ​ពិត​នោះ​ទេ​ ព្រោះ​ Jisoo និង​ Son Heung Min មិន​ស្គាល់​ឬ​ជិត​ស្និទ្ធិ​គ្នា​នោះ​ទេ​ ថែម​ទាំង​បង្ហាញ​ភស្ដុតាង​ដោយ​យក​ឃ្លីប​សម្ភាសន៍​ចាស់​ដែល​ Jisoo ធ្លាប់​បកស្រាយ​កាល​ពី​ឆ្នាំ​២០១៩​ថា​ រូប​ខ្លួន​ជាប់​ពាក់ព័ន្ធ​ព័ត៌មាន​ស្នេហា​ព្រោះ​តែ​ទៅ​​ទស្សនា​ការ​ប្រកួត​ដែល Son លេងឱ្យ​ Tottenham Hotspur ប៉ុន្តែ​ការ​ទៅ​នោះ​គឺ​ទៅ​ក្នុង​ឋានៈ​ជា​អ្នក​គាំទ្រ​បាល់ទាត់​ម្នាក់​ប៉ុណ្ណោះ​ ហើយ​សមី​ខ្លួន​អះអាង​ថា​មិន​បាន​ស្គាល់​ជិត​ស្និទ្ធិ​ជាមួយ​នឹង​ Son ឡើយ។

Share.