រដ្ឋាភិបាលអាហ្សង់ទីនបានបង្ហាញប្រភេទក្រដាស់ប្រាក់ថ្មី 1000Pesos (ប៉េសូ) ស្មើ ៥ដុល្លារជាមួយរូបរបស់ខ្សែប្រយុទ្ធ Leo Messi និងកីឡាកររួមក្រុម ដើម្បីជាការគោរព ក្រោយពួកគេជួយឲ្យអាហ្សង់ទីនឈ្នះពាន World Cup ២០២២ នៅកាតា កាលពីពេលថ្មីៗនេះ។

បន្ទាប់ពីបានបញ្ជប់ភារកិច្ចនៅប្រទេសកាតា ដោយត្រលប់មកមាតុប្រទេសវិញជាមួយពានរង្វាន់ដ៏អស្ចារ្យ ប្រចាំប្រវត្តសាស្រ្តរបស់ប្រទេសអាហ្សសង់ទីន ហើយក៏ជាកំណត់ត្រាជាលើកទី៣ នៃការគ្រោងតំណែងជើងឯកបន្ទាប់ពីខកខាន់អស់រយ:ពេលជិត ៣៦ឆ្នាំ ដោយគ្រងជើងឯកជាលើកចុងក្រោយនៅឆ្នាំ១៩៨៦។

អំឡុងពេលនៃការប្រកួតព្រឹត្តិការណ៏ FIFA World Cup ២០២២ នៅកាតា អាហ្សង់ទីន ស្ថិតនៅពូល C ជាមួយ អារ៉ាប៊ីសាអូឌីត,ម៉ិកស៊ិក, និងប៉ូឡូញ។ ដោយបានទម្លាក់ក្រុមខ្លាំងៗដូចជា ម៉ិកស៊ិកូ ឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ និងយកឈ្នះលើក្រុមជម្រើសជាតិអូស្ត្រាលី ដោយលទ្ធផល ២-១ បន្ទាប់មកបានបន្តទម្លាក់ក្រុមជម្រើសជាតិហូឡង់ក្នុងវគ្គ ៨ក្រុមចុងក្រោយ។

ក្រុមជម្រើអាស្សង់ទីន បានបន្តឡើងទៅវគ្គកាន់តែគៀកនៃវគ្គពិសេសនៃព្រឹត្តិការណ៏នៅកាតារនេះ ដោយត្រូវជួបក្រុមជម្រើសជាតិក្រូអាស៊ី នៅវគ្គ ៤ក្រុមចុងក្រោយ ហើយបានយកឈ្នះលើក្រុមជើងឯករងកាលពីឆ្នាំ២០១៨ នេះ ដោយលទ្ធផល ៣-០ ចុងក្រោយក្រុមពពកសអាហ្សង់ទីនបានយកឈ្នះលើក្រុមការពារតំណែងជើងឯកចាស់មាន់គកបារាំងកដោយការទាត់បាល់១១ម៉ែត្រក្នុងលទ្ធផល ៤-២ បន្ទាប់ពីស្នើរគ្មា ៣-៣ ពេញ ១២០នាទី។

បន្ទាប់ពីនាំយកពានរង្វាន់ប្រចាំព្រឹត្តការណ៏នៅប្រទេសកាតាររួមមក ប្រទេសនេះក៏បានប្រារព្ធកម្មពិធីជម្នះជាប្រវត្តិសាស្ត្ររបស់គេនៅក្នុងទីក្រុង Obelisco ដោយមានប្រជាជនអាហ្សង់ទីនចូលរួមជាច្រើនរាប់ម៉ឺននាក់

គួរបញ្ចាក់ផងដែរថា នៅអំឡុងឆ្នាំ១៩៨៦ អាហ្សង់ទីនក៏បានដាក់បង្ហាញហត្ថលេខារបស់វីរបុរស់បាល់ទាត់ Maradona លើប្រាក់៥០០Pesos រួចមកហើយដោយកាលនោះលោកក៏បានជួយឲ្យក្រុមជម្រើសជាតិគ្រោងជើងឯកនាសម័យការនោះផងដែល៕

ត្ថបទ៖ សុន ភានុ

Share.