ក្រុមជម្រើសជាតិហ្វីលីពីន ក្រោមការដឹកនាំរបស់លោក Josep Ferré រកបាន៣ពិន្ទុជាលើកដំបូង ក្រោយឈ្នះប្រ៊ុយណេ ក្នុងលទ្ធផល ៥-១ នៅកីឡដ្ឋាន Rizal Memorial ក្នុងពានរង្វាន់ AFF Mitsubishi Electric Cup ២០២២ កាលពីយប់ថ្ងៃទី២៣ ខែធ្នូ។

ខណ:កីឡាករ Razimie Ramlli ជាកីឡាករដំបូងគេដែលអាចរក​គ្រាប់​បាល់​​ឱ្យ​ក្រុមជម្រើសជាតិប្រ៊ុយណេ រយ:ពេល២៦ឆ្នាំចុងក្រោយ ពោលគឺចាប់តាំងពីឆ្នាំ ១៩៩៦ មកម្ល៉េះ។

គិត​ត្រឹម​ពេល​នេះ​ប្រ៊ុយណេ រក​បាន​២គ្រាប់ ក្នុងពានរង្វាន់ AFF Championship ស្រប​ពេល​​គ្រាប់​បាល់ទី១ រក​បាន​តាំង​ពី​​ឆ្នាំ​១៩៩៦ ​ដោយថ្វីជើង​កីឡាករ Irwan Mohammad ទាត់​បញ្ជូល​ទី​យក​ឈ្នះ​ហ្វីលីពីន ១-០ ខណ:គ្រាប់ទី២ ដោយកីឡាករ Razimie Ramlli ទាត់បញ្ចូលទីហ្វីលីពីន ដូចគ្នាប៉ុន្តែលទ្ធផលចាញ់ ៥-១៕

តារាងចំណាត់ថ្នាក់បណ្តោះអាសន្នពូល A៖

Share.