ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងធ្លាក់ភ្នែក បេីករថយន្តហាយលែនឌ័រមួយគ្រឿង បោះពួយយ៉ាងលឿន រេចង្កូតទៅបុក ខឿនសួនច្បារ ពុះចែកទ្រូងផ្លូវទៅមុខលែងរួច។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២និង២០នាទី រំលងអាធ្រាត្រ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២២ ត្រង់ចំណុច ខាងមុខហាងម៉ាស្សា ម៉ាដា តាមបណ្តោយ ផ្លូវ ២០០៤ ក្នុងសង្កាត់ អូបែកក្អម ខណ្ឌសែនសុខ ។

តាមប្រភពព័ត៌មាន ពីកន្លែង កេីតហេតុបានឲ្យដឹងថា នៅមុន ពេល កេីតហេតុ គេឃេីញ បុរស ម្នាក់ ស្រវឹង ធ្លាក់ ភ្នែក បេីកបររថយន្ត មួយគ្រឿង ម៉ាក ហាយលែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AS-1579។ ដែលធ្វើដំណេីរ តាមបណ្ដោយ ផ្លូវ ២០០៤ ទិសដៅ ពី កេីតទៅលិច និងក្នុងល្បឿនយ៉ាងលឿន ។ លុះដល់ចំណុច កេីតហេតុ រថយន្ត នោះ ក៏ បាន រេចង្កូត ទៅ ខាងឆ្វេង ឡេីងទៅ លេីខឿន សួនច្បារ ពុះចែក ទ្រូង ផ្លូវ ហេីយ រថយន្ត ក៏បាន គលជាប់ ពាក់ កណ្ដាល សួនច្បារ ពុះចែក ទ្រូង បណ្តាល ឲ្យ ខូចខាត ដេីម ផ្ការ លម្អ សួនច្បារ អស់បីទី បួន គុំ តែរថយន្ត មិន មាន រងការខូចខាត អ្វីនោះទេ ។

ក្រោយពេលកេីតហេតុ សមត្ថកិច្ច មូលដ្ឋាន និងសមត្ថកិច្ចជំនាញ ក៏បានចុះធ្វេីការវាស់វែង ស្ទូចយកទៅរក្សា ទុក នៅ ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដេីម្បីរង់ចាំ ធ្វើការ ដោះស្រាយ ទៅ តាម ផ្លូវច្បាប់នៅពេលក្រោយជាបន្តទៀត ៕

អត្ថបទ៖ ត្រយងតូច

Share.