លីគកំពូលអង់គ្លេស English Premier League រដូវកាល ២០២២-២៣ បានវិលត្រលប់សារជាថ្មីចំនួន៧គូ នៅរាត្រី Boxing Day គឺថ្ងៃទី២៦ ខែធ្នូ ពោលមួយថ្ងៃក្រោយបុណ្យណូអែល Christmas ជាពិសេសបន្ទាប់ពីព្រឹត្តិការណ៍ FIFA World Cup ២០២២ នៅប្រទេសកាតា ត្រូវបានបញ្ចប់។

៧គូរាត្រីនេះមានដូចជា៖
-ម៉ោង ៧:៣០នាទីយប់ Brentford vs Tottenham Hotspur នៅកីឡដ្ឋាន Gtech Community
-ម៉ោង ១០:០០នាទីយប់ Leicester vs Newcastle នៅកីឡដ្ឋាន King Power​
-ម៉ោង ១០:០០នាទីយប់ Everton vs Wolves នៅកីឡដ្ឋាន Goodison Park
-ម៉ោង ១០:០០នាទីយប់ Southampton vs Brighton & Hove Albion
-ម៉ោង ១០:០០នាទីយប់ Crystal Palace vs Fulham នៅកីឡដ្ឋាន Selhurst Park នៅកីឡដ្ឋាន St. Mary’s​។
-ម៉ោង ១២:៣០ រំលងអធ្រាត្រ Aston Villa vs Liverpool នៅកីឡដ្ឋាន Villa Park
-ម៉ោង ៣:០០ រំលងអធ្រាត្រ Arsenal vs West Ham នៅកីឡដ្ឋាន Emirates។

គួរដឹងផងដែរថា Boxing Day គឺជា​ថ្ងៃ​ឈប់សម្រាក​របស់​ប្រទេស​មួយចំនួនដូចជា ចក្រភព​អង់គ្លេស ហុងកុង អូស្ត្រាលី កាណាដា នូ​វេ​ល​សេ​ឡង់ និង​ប្រជាជាតិ Commonwealth មួយចំនួនផងដែរ ប៉ុន្តែវាជាថ្ងៃដ៏​មមាញឹក និង​សំខាន់បំផុត ក្នុងវិស័យបាល់ទាត់ ជាពិសេសនៅលីគកំពូលអង់គ្លេស។

ការប្រកួត​ភាគច្រើន​តែងតែ​មានការ​រៀបចំ​ជំនួប​រវាង​ក្រុម​ដែល​ស្ថិតនៅក្នុង​ទីក្រុង ឬ​តំបន់​ដូចគ្នា ក្នុងទិសដៅ​ជៀសវៀង​កុំ​ឲ្យ​ក្រុម និង​អ្នកគាំទ្រ​របស់​ពួកគេ​ដើរលេង​ភ្លេចខ្លួន​បន្ទាប់ពី​ពិធីបុណ្យ​ណូអែល៕

តារាងចំណាត់ថ្នាក់លីគកំពូលអង់គ្លេស៖

Share.