ក្រុមកីឡាករ E-Sports កម្ពុជា Burn X Flash បានចេញដំណើរទៅចូលរួមប្រកួតកីឡាអេឡិចត្រូនិកកម្រិតពិភពលោក M4 World Championship (M4) លើវិញ្ញាសា Mobile Legends: Bang Bang នៅប្រទេសឥណ្ឌូនេស៊ី នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ។

ការប្រកួតនឹងចាប់ពីថ្ងៃទី១ ដល់ទី១៥ ខែមករា ដោយត្រូវបានបែងចែកជាពីរដំណាក់កាលគឺវគ្គសន្សំពិន្ទុក្នុងពូល ចាប់ពីថ្ងៃទី១ ដល់ទី៤ និងវគ្គចាញ់ធ្លាក់ ឈ្នះឡើងរហូតដល់វគ្គផ្តាច់ព្រ័ត្រ ចាប់ពីថ្ងៃទី៧ ដល់ទី១៦ ខែមករា ឆ្នាំ២០២៣។

ព្រឹត្តិការណ៍អន្តរជាតិនេះមានក្រុមកីឡាករ E-Sports ចំនួន១៦មកពីប្រទេសផ្សេងៗទូទាំពិភពលោក និងត្រូវបានបែងចែកជា៤ពូល ហើយក្នុង១ពូលមាន៤ក្រុម។ សម្រាប់ក្រុមកម្ពុជា Burn X Flash ស្ថិតនៅក្នុង A ដែលមានក្រុម Blacklist International របស់ហ្វីលីពីនជាក្រុមការពារតំណែងជើងឯកឆ្នាំចាស់ ក្រុម Falcon Esports របស់មីយ៉ាន់ម៉ា និងក្រុម Incendio Supremacy របស់តួកគី។ នៅថ្ងៃទី១ ក្រុមកម្ពុជានឹងប៉ះជើងខ្លាំងរបស់មីយ៉ាន់ម៉ា ក្រុម Falcon Esports។

ក្រុមកីឡាករ E-Sports កម្ពុជា Burn X Flash តំណាងប្រទេសកម្ពុជា ចេញដំណើរទៅចូលរួមប្រកួតកីឡាអេឡិចត្រូនិកកម្រិតពិភពលោក M4 World Championship (M4) លើវិញ្ញាសា Mobile Legends: Bang Bang នៅប្រទេសឥណ្ឌូនេស៊ី

ខាងក្រោមនេះជាវគ្គក្នុងពូលសម្រាប់ក្រុមទាំង១៦មកពីប្រទេសផ្សេងៗទូទាំពិភពលោកមាន៖

  • ពូល A៖ Blacklist International (ហ្វីលីពីន), Burn X Flash (កម្ពុជា), Falcon Esports (មីយ៉ាន់ម៉ា) និង Incendio Supremacy (តួកគី)។
  • ពូល B៖ Malvinas Games (អាហ្សង់ទីន), MDH Esports (វៀតណាម), ONIC Esports (ឥណ្ឌូនេស៊ី) និង TODAK (ម៉ាឡេស៊ី)។
  • ពូល C៖ ECHO (ហ្វីលីពីន), Occupy Thrones (អេហ្ស៊ីប), RRQ Hoshi (ឥណ្ឌូនេស៊ី), និង RSG Singapore (សិង្ហបុរី)។
  • ពូល D៖ RRQ Akira (ប្រេស៊ីល), S11 Gaming Angentina (ប៊ូឡាវី), Team HAQ (ម៉ាឡេស៊ី), និង The Valley (អាមេរិកខាងជើង)។


នេះជាលើកទី៤ ហើយដែលក្រុមកីឡាអេឡិចត្រូនិកលើវិញ្ញាសា Mobile Legends: Bang Bang ទៅចូលរួមប្រកួតព្រឹត្តិការណ៍អន្តរជាតិនេះ ខណៈលើកទី១នៅឆ្នាំ២០១៩ ក្រុម Impunity KH លើកទី២ នៅដើមឆ្នាំ២០២១ ក្រុម Impunity KH លើកទី៣ នៅចុងឆ្នាំ២០២១ ក្រុម See You Soon ដែលជាព្រឹត្តិការណ៍ M4 ឆ្នាំ២០២នេះ គឺក្រុម Burn X Flash រៀបចំការប្រកួតនៅប្រទេសឥណ្ឌូនេស៊ី។

ក្រុមកីឡាករ E-Sports កម្ពុជា Burn X Flash តំណាងប្រទេសកម្ពុជា

គួរបញ្ជាក់ដែរថា ព្រឹត្តិការណ៍ប្រកួតជើងឯកពិភពលោក M4 World Championship នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី រៀបចំដោយ Moonton នៅដើមខែមករា ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ ដែលមានប្រាក់រង្វាន់សរុបចំនួន៨០ម៉ឺនដុល្លារអាមេរិក ដែលនឹងត្រូវបែងចែកទៅតាមចំណាត់ថ្នាក់៕

Share.