Vin Diesel បាន​បង្ហើប​​រឿង​ខ្លះ​ដែល​ធ្វើ​ឱ្យ​ហ្វេន​យល់​ឃើញ​ថា​កូន​ស្រី​របស់​ Paul Walker អាច​នឹង​បង្ហាញ​ខ្លួន​សម្ដែង​ក្នុង​រឿង​នេះ​ ខណៈ​ដែល​ Paul នៅ​សល់​ត្រឹម​រូបភាព​ដែល​បង្កើត​ឡើង​ដោយ​ក្រុម​បច្ចេកទេស​ តែ​ព្រលឹង​បាន​ឃ្លាត​ចាក​កាយ​ឆ្ងាយ​ទៅ​ហើយ​។

Meadow និង Paul Walker

នៅ​ក្នុង​ឃ្លីប​សម្ភាសន៍​ពិសេស​ជាមួយ​ E! Online កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​១៧​ មិថុនា​ ម្សិលមិញ​នេះ​តារា​សម្ដែង​វ័យ​ ៥៣ ​ដែល​អ្នក​គាំទ្រ​ Fast and Furious ស្គាល់​លោក​ច្បាស់​ក្នុង​តួ​អង្គ​ Dom Toretto បាន​និយាយ​​ពី​ចំណុច​សំខាន់​ហេតុអ្វី​ទើប​វត្តមាន​របស់​តួ​អង្គ​ Brian O’Conner (សម្ដែង​ដោយ​ Paul) នៅ​ក្នុង​ស៊េរី​រឿង​នេះ​ ទោះ​ជា​ Paul បាន​ស្លាប់​នៅ​ក្នុង​គ្រោះថ្នាក់​រថយន្ត​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៣ ខណៈ​ដែល​ Fast&Furious 7 ទើប​តែ​ថត​បាន​ពាក់​កណ្ដាល​ទី​។

«រឿង​ហេតុ​ដ៏​អាក្រក់​ដែល​កើត​ឡើង​កាល​ពី​ឆ្នាំ​២០១៣​នោះ ​គឺ​យើង​បាន​ឈប់​ថត​ F7 ​​ប្រហែល​៥​ ខែ​ ដើម្បី​ចូលរួម​រំលែក​ទុក្ខ​ផង​និង​រក​វិធី​ដោះស្រាយ​ចំពោះ​រឿង​ហេតុ​ដែល​កើត​ឡើង​។​ ដោយ​ខាង​ថ្នាក់​ដឹកនាំ​យល់​ស្រប​បន្ត​ឱ្យ​តួ​អង្គ​របស់​ Paul មាន​វត្តមាន​តាម​រយៈ​ការ​ប្រើប្រាស់​បច្ចេកទេស​»

Vin Diesel និង​ Meadow

​នៅ​ពេល​ត្រូវ​សាកសួរ​ថា​ កូន​ស្រី​សំណព្វ​របស់​លោក​ Paul ​ ដែល​សព្វថ្ងៃ​មាន​វ័យ​២២​ ឆ្នាំ​ ហើយ​ក៏​ត្រូវ​ជា​កូន​ស្រី​ចិញ្ចឹម​របស់​ Vin Diesel ផង​ដែរ​នោះ​អាច​នឹង​មាន​វត្តមាន​​សម្ដែង​ក្នុង​ភាពយន្ត​ខ្នាត​ធំ​ជា​ស៊េរី​នេះ​ដែរ​ទេ​? ​Vin បាន​ឆ្លើយ​តប​ដោយ​ប្រុងប្រយ័ត្ន​ថា​ «​​ខ្ញុំ​មិន​ទាន់​ហ៊ាន​និយាយ​អ្វី​ទាំង​អស់​ សូម​កុំ​ឱ្យ​ខ្ញុំ​ប្រាប់​អាថ៌កំបាំង​រឿង​ Fast10 ទៅ​អ្នក​ទាំង​អស់​គ្នា​អី​ សូម​និយាយ​ខ្លី​ៗ​ថា​ មិន​ទាន់​មាន​សេចក្ដី​សម្រេច​ណា​មួយ​នៅ​ឡើយ​ទេ​»

នៅ​ដើម​ខែ​មិថុនា​នេះ​ តារា​សម្ដែង​ Ludiacris បាន​ប្រាប់​ Jess Cagle និង​ Julia Cunningham ថា​ Meadow និង​ប្អូន​ប្រុស​ Paul គឹ​ cody បាន​ចំណាយ​ពេល​វេលា​ជួយ​ដល់​ក្រុម​ការងារ​ ដើម្បី​ច្បាស់​ថា​ Paul Walker នឹង​មាន​វត្តមាន​ក្នុង​ភាពយន្ត​ F9 ​នា​ខាង​មុខ​នេះ​នៅ​ពេល​ដែល​ភាពយន្ត​នេះ​ចាក់​បញ្ចាំង​នៅ​លើ​រោង​ភាពយន្ត​នៅ​ថ្ងៃ​​ទី​២៥​ ខែ​មិថុនា​ ឆ្នាំ​២០២១ ​៕

Telegram-Troryorng
Share.