ក្រុមជម្រើសជាតិប្រ៊ុយណេ នឹងប្រើប្រាស់កីឡដ្ឋាន Kuala Lumpur ទទួលជើងខ្លាំងឥណ្ឌូនេស៊ី នៅថ្ងៃទី២៦ ខែធ្នូ វេលាម៉ោង ៥:០០នាទីល្ងាចនេះ ពូល A នៃពានរង្វាន់ AFF Mitsubishi Electric Cup ២០២២។

ប្រ៊ុយណេ ក្រោមការដឹកនាំរបស់លោក Mario Rivera ត្រូវការឈ្នះឥណ្ឌូនេស៊ី ល្ងាចនេះដាច់ខាត ដើម្បីបន្តក្តីសង្ឃឹមទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីឆ្លងកាត់២ប្រកួត ពូល A ចាញ់២ប្រកួតជាប់គ្នា ដោយចាញ់ថៃ ក្នុងលទ្ធផល ៥-០ និងចាញ់ហ្វីលីពីន ក្នុងលទ្ធផល ៥-១។

ខ្សែប្រយុទ្ធ Razimie Ramlli ជាកីឡាករដំបូងគេដែលអាចរក​គ្រាប់​បាល់​​ឱ្យ​ក្រុមជម្រើសជាតិប្រ៊ុយណេ រយ:ពេល២៦ឆ្នាំចុងក្រោយ ពោលគឺចាប់តាំងពីឆ្នាំ ១៩៩៦ មកម្ល៉េះ។ ខណ:ឥណ្ឌូនេស៊ី ជើងឯករង៦សម័យពានរង្វាន់ AFF Championship របស់លោក Shin Tae-yong ប្រកួតបើកឆាកឈ្នះកម្ពុជា ក្នុងលទ្ធផល ២-១។

ខណ:ក្រុមជម្រើសជាតិថៃ នឹងត្រូវបើកទ្វារកីឡដ្ឋាន Thammasat ទទួលស្វាគមន៍ហ្វីលីពីន នៅវេលាម៉ោង ៧:៣០នាទីយប់។ គួរដឹងថាថៃ របស់លោក Alexandré Pölking ប្រកួតបើកឆាកឈ្នះប្រ៊ុយណេ ៥-០ រីឯហ្វីលីពីន របស់លោក Josep Ferre ប្រកួតលើកទី១ចាញ់កម្ពុជា ៣-២ និងប្រកួតទី២ឈ្នះប្រ៊ុយណេ ៥-១៕

តារាងពូល A បណ្តោះអាសន្ន៖

Share.