សិល្បៈ​អន្តរជាតិ​៖ Taeyang នឹង​ចាកចេញ​ពី​ YG Enterainment ទៅ​កាន់​ទ្រនំ​ថ្មី​គឺ​ The BLACK LABEL ខណៈ​ដែល G-Dragon នឹង​បន្ត​ជ្រក​ក្រោម​ទ្រនំ​ចាស់​ YG Entertainment ដដែល​។

យោង​តាម​រយៈ​បទ​សម្ភាសន៍​ពិសេស​ជាមួយ​នឹង​ SPOTV ម្ចាស់​បទ​ «Wedding Dress» នឹង​ចាកចេញ​ពី​ YG Entertainment ហើយ​ចូល​ផលិតកម្មថ្មី​ ប៉ុន្តែ​មិត្ត​រួម​ក្រុម​ G-Dragon នៅ​តែ​បន្ត​ស្ម័គ្រស្មោះ​ជាមួយ​​ផលិតកម្ម​ចាស់​​ដដែល​។

នៅ​ក្នុង​សេចក្ដី​ប្រកាស​របស់​ផលិតកម្ម​ YG Entertainment បាន​អះអាង​ថា​ Taeyang ពិត​ជា​ដើរ​ចេញ​ពី​ផលិតកម្ម​មែន ប៉ុន្តែ​តារា​រូបនេះ​នៅតែ​បន្ត​ច្រៀង​ក្នុង​ក្រុម BigBang ដដែល​។

សួស្ដី​អ្នក​ទាំងអស់​គ្នា​​ សេចក្ដីប្រកាស​ពីផលិតកម្ម​ YG Entertainment។ យើងខ្ញុំ​​សូម​ប្រកាស​ថា​សមាជិក​ Bigbang គឺ​ Taeyang នឹង​ចូលរួម​ជា​មួយ​នឹង​ផលិត​កម្ម​បុត្រ​សម្ព័ន្ធ​របស់​ YG គឺ​ THE BLACK LABEL ក្នុង​ឋានៈ​ជា​តារា​ចម្រៀង​។ យើង​ខ្ញុំ​ពិត​ជា​រីករាយ​ណាស់​ក្នុង​ការ​ចែក​រំលែក​ដំណឹង​នេះជាមួយ​នឹង​អ្នក​គ្រប់​គ្នា​។

គាត់​នៅតែ​ជា​សមាជិក​គ្រួសារ​ YG និង​ក្រុម BIGBANG។ យើង​ខ្ញុំ​ដឹង​ថា​មាន​មនុស្ស​ជា​ច្រើន​រង់ចាំ​ការ​វិល​ត្រលប់​របស់​ក្រុម​ចម្រៀង​ BIGBANG ហើយ​ពួកយើង​នឹង​ខិតខំ​ប្រឹង​ប្រែង​បំពេញ​ការងារ​នេះ​ឱ្យ​ក្លាយមក​ជា​ការ​ពិត​។

សូមអរគុណ YG Entertainment

ផលិតកម្ម​ YG Entertainment មិន​បាន​រំលឹក​ដល់​ករណី​របស់​ G-Dragon នឹង​ទំនាក់ទំនង​របស់​គេ​ជាមួយ​​នឹង​ផលិតកម្ម​នោះ​ឡើយ​៕

ប្រភព៖ Koreaboo

Share.