ក្រុមជម្រើសជាតិប្រ៊ុយណេ អស់ឱកាសឡើងទៅវគ្គបន្តហើយក្រោយរងបរាជ័យរបស់ឥណ្ឌូនេស៊ីយ៉ាងចាស់ដៃ ក្នុងលទ្ធផល ៧-០ នៅកីឡដ្ឋាន Kuala Lumpur កាលពីល្ងាចថ្ងៃទី២៦ ខែធ្នូ ពូល A នៃពានរង្វាន់ AFF Mitsubishi Electric Cup ២០២២។

ដូច្នេះប្រ៊ុយណេ ក្លាយជាក្រុមដំបូងក្នុងព្រឹត្តិការណ៍ AFF Championship ២០២២ ដែលហាលអាវត្រលប់ទៅផ្ទះវិញ ក្រោយឆ្លងកាត់៣ប្រកួត ចាញ់ទាំង៣ ដោយចាញ់ថៃ ក្នុងលទ្ធផល ៥-០ ចាញ់ហ្វីលីពីន ក្នុងលទ្ធផល ៥-១ និងចាញ់ឥណ្ឌូនេស៊ី ៧-០។

ទស្សនាវីដេអូ Highlights ឥណ្ឌូណេស៊ី ៧-០ ប្រ៊ុយណេ៖

ខណ:ក្រុមជម្រើសជាតិថៃ បានបន្តយកឈ្នះហ្វីលីពីន ក្នុងលទ្ធផល ៤-០ នៅកីឡដ្ឋាន Thammasat កាលពីរាត្រីថ្ងៃទី២៦ ខែធ្នូ ក្នុងពូល A នៃពានរង្វាន់ AFF Mitsubishi Electric Cup ២០២២។

ឆ្លងកាត់៣ប្រកួតថៃធ្វើបានល្អដោយឈ្នះទាំង២ប្រកួត ឈ្នះប្រ៊ុយណេក្នុងលទ្ធផល ៥-០ ឈ្នះហ្វីលីពីន ក្នុងលទ្ធផល ៤-០ ជំនួបបន្ទាប់របស់ថៃត្រូវជួបក្រុមឥណ្ឌូណេស៊ីនៅថ្ងៃទី២៩ ខែធ្នូ នៅកីឡដ្ឋាន Gelora Bung Karno វេលាម៉ោង ៤:៣០នាទីល្ងាច និងជួបកម្ពុជា នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ នៅកីឡដ្ឋាន Thammasat វេលាម៉ោង ៧:៣០នាទីយប់។
ទស្សនាវីដេអូ Highlights ថៃ ៤-០ ហ្វីលីពីន៖

តារាងចំណាត់ថ្នាក់ពូល A បណ្តោះអាសន្ន៖
១. ថៃ ៦ពិន្ទុ
២. ឥណ្ឌូណេស៊ី ៦ពិន្ទុ
៣. កម្ពុជា ៣ពិន្ទុ
៤. ហ្វីលីពីន ៣ពិន្ទុ
៥. ប្រ៊ុយណេ សូន្យពិន្ទុក

តារាងចំណាត់ថ្នាក់ពូល B បណ្តោះអាសន្ន៖
១. ម៉ាឡេស៊ី ៦ពិន្ទុ
២. វៀតណាម ៣ពិន្ទុ
៣. សិង្ហបុរី ៣ពិន្ទុ
៤. មីយ៉ាន់ម៉ា សូន្យពិន្ទុ
៥. ឡាវ សូន្យពិន្ទុ៕

Share.