ក្រុមជម្រើសជាតិឡាវ នឹងត្រូវបើកទ្វារកីឡដ្ឋាន New Laos National ទទួលសិង្ហបុរី នៅទីក្រុងវៀងច័ន្ទ វេលាម៉ោង ៥:០០នាទីល្ងាច ពូល B នៃពានរង្វាន់ AFF Mitsubishi Electric Cup 2022។ ខណ:ឡាវ មិនដែលឈ្នះសិង្ហបុរី ម្តងណាឡើយតាំងពីឆ្នាំ ១៩៧៤ មកម្ល៉េះរយ:ពេល ៤៨ឆ្នាំ។

ជំនួបរវាងសិង្ហបុរី ប៉ះឡាវ តាំងពីឆ្នាំ ១៩៧៤៖
១០ ធ្នូ ១៩៧៤ ឡាវ ០-២ សិង្ហបុរី ពានរង្វាន់ King’s Cup
១០ ធ្នូ ១៩៩៥ សិង្ហបុរី ០-០ ឡាវ កីឡាអាស៊ីអាគ្នេយ៍
៣០ សីហា ១៩៩៨ សិង្ហបុរី ៤-១ ឡាវ ពានរង្វានើ AFF Championship
៩ វិច្ឆិកា ២០០០ សិង្ហបុរី ៣-០ ឡាវ ពានរង្វាន់ AFF Championship
១ កញ្ញា ២០០១ សិង្ហបុរី ៤-០ ឡាវ ពានរង្វាន់ Asian Games
២០ ធ្នូ ២០០២ សិង្ហបុរី ២-១ ឡាវ ពានរង្វាន់ AFF Championship
១៥ មករា ២០០៧ សិង្ហបុរី ១១-០ ឡាវ ពានរង្វាន់ AFF Championship
១ ធ្នូ ២០១២ សិង្ហបុរី ៤-៣ ឡាវ ពានរង្វាន់ AFF Championship
៧ មិថុនា ២០១៣ ឡាវ ២-៥ សិង្ហបុរី មិត្តភាពអន្តរជាតិ
១០ តុលា ២០១៣ សិង្ហបុរី ១-០ ឡាវ មិត្តភាពអន្តរជាតិ
១៣ វិច្ឆិកា ២០១៤ សិង្ហបុរី ២-០ ឡាវ មិត្តភាពអន្តរជាតិ។

ក្រុមជម្រើសជាតិឡាវ ក្រោមការដឹកនាំរបស់លោក Michael Weiss គ្រូបង្វឹកជនជាតិអាល្លឺម៉ង់ ទទួលបានលទ្ធផលមិនបានល្អ ដោយចាញ់វៀតណាម ៦-០ និងចាញ់ក្រុមម៉ាឡេស៊ី ៥-០។ ខណ:សិង្ហបុរី របស់លោក Takayuki Nishigaya បើកឆាកឈ្នះមីយ៉ាន់ម៉ា ៣-២។

ខណ:ក្រុមរួមពូល B គឺក្រុមជម្រើសជាតិវៀតណាម ប៉ះជាមួយម៉ាឡេស៊ី នៅកីឡដ្ឋាន My Dinh ក្នុងទីក្រុងហាណូយ ជាលើកដំបូងក្នុងពានរង្វាន់ធំប្រចាំតំបន់អាស៊ាន វេលាម៉ោង ៧:៣០នាទីយប់នេះ៕

Share.