ភ្នំពេញ ៖ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនបានបេីកប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជនគ្រឿងញៀន ហេីយត្រូវបានក្រុមឧក្រិដ្ឋជនបាញ់រះមកលេីសមត្ថកិច្ចបណ្តាលអោយស្លាប់​ ១នាក់ ពេលបញ្ជូនដល់មន្ទីរពេទ្យ ចំណែកក្រុមជនល្មេីស ៣នាក់ត្រូវបានឃាត់ខ្លួន។ ហេតុការណ៍នេះ បានកេីតឡេីងនៅតាមបណ្តោយផ្លូវព្រៃស​ ខណ្ឌដង្កោ​ កាលពីវេលាម៉ោងជាង​៧និង៣០នាទីយប់​ ថ្ងៃទី២៨​ ខែធ្នូ​ ឆ្នាំ២០២២។ 

សមត្ថកិច្ចបានឲ្យដឹងថា ​ករណីនេះ គឺសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន បានឡើងប្រកាសតាមវិទ្យុទាក់ទង អោយកម្លាំងសមត្ថកិច្ច ពង្រាយកម្លាំងជួយតាមឃាត់រថយន្តក្រុមជនសង្ស័យមួយក្រុម ម៉ាកALLPHARD ពណ៌ស ពាក់ស្លាកលេខ  ភ្នំពេញ 2BJ- 0366 បន្ទាប់ពីក្រុម ទាំងនោះ មានការផ្ទុះអាវុធជាមួយសមត្ថកិច្ច ពេលចុះបង្ក្រាបគ្រឿងញៀន ។ លុះសមត្ថកិច្ចខាងមន្ទីរ ដេញរថយន្តខាងលើ រហូតដល់ចំណុចស្តុបផ្លូវ៦០ម៉ែត្រ កែង៥០ម៉ែត្រ ក៏ត្រូវសមត្ថកិច្ច ខណ្ឌដង្កោ ជួយស្ទាក់ឃាត់បានតែម្តង ដោយឃាត់បានមនុស្ស ០៣នាក់ ។ ចំណែកបក្ខពួករត់គេចបាត់ម្នាក់ កម្លាំងសមត្ថកិច្ចកំពុងបន្តតាមចាប់ខ្លួន ។

សូមទស្សនាវីដេអូខាងក្រោមនេះ៖

Share.