ភ្នំពេញ៖ រថយន្ដមួយគ្រឿងដឹកគ្រឿងសមុទ្រពេញ ដាច់ម៉ែត្រចង្កូតរ៉េបុកចូលផ្ទះប្រជាពលរដ្ឋ បណ្ដាលអោយរងការខូចខាត ដាច់ទ្វាផ្ទះហើយគៀបម៉ូតូមួយគ្រឿង នឹងសំភារៈមួយចំនួនទៀត ឯរថយន្ដបង្ករខ្ចាក់ចេញមកសុទ្ធតែមឹកនឹងបង្គារ។តែជាសំណាងល្អមិនបង្ករអោយមានអ្នករងរបួសនោះទេ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២:៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ តាមបណ្ដោយផ្លូវហាន់ណូយ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមប្រភពព៍ត៌មានពីតៃកុងរថយន្ដបានអោយដឹងថា មុនពេលកើតហេតុខ្លួនបានបើករថយន្ដសាំយ៉ុងមួយគ្រឿង ពណ៍សពាក់ស្លាកលេខកំពង់ស្ពឺ 2A-4941 ធ្វើដំណើរតាមបណ្ដោយផ្លូវហាន់ណូយក្នុងទិសដៅពីជើងទៅត្បូង ដោយដឹកគ្រឿងសមុទ្រពេញ បំណងយកទៅអោយម៉ូយនៅម្ដុំត្រឡោកបែក លុះធ្វើដំណើរមកដល់ចំណុងកើតហេតុ ក៏ដាច់ម៉ែត្រចង្កូតរ៉េពេញផ្លូវ រួចក៏បុកចូលផ្ទះប្រជាពលរដ្ឋមួយកន្លែង ដែលជាសិប្បកម្មគ្រឿងដែក បណ្ដាលអោយដាច់ទ្វាផ្ទះ គៀបជាប់ម៉ូតូស្កុបពីមួយគ្រឿងនៅក្រោមរថយន្ដ នឹងសំភារៈមួយចំនួនទៀតរងការខូចខាត ឯរថយន្ដបង្កររងការខូចខាតខ្ទិចមួយកំណាត់មុខ ខ្ចាក់ចេញមកសុទ្ធតែមឹកនឹងបង្គារ។តែជាសំណាងល្អមិនបង្ករអោយមានអ្នករងរបួសនោះទេ។

ក្រោយពីកើតហេតក៏មានវត្តមានសមត្ថកិច្ចជំនាញនរគបាលចរាចរណ៍ផ្លូវគោកខណឌសែនសុខ បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការសម្របសម្រួលអោយភាគីទាំងពីរ ដោយភាគីរថយន្ដបង្ករព្រមចេញថ្លៃសងការខូចខាតចំនួន១៨០០ដុល្លា ដល់ភាគីម្ចាស់ផ្ទះដើម្បីបញ្ចប់រឿងកុំអោយវែងឆ្ងាយ៕

អត្ថបទ៖ ត្រយងតូច

Share.