ក្លិបបាល់ទាត់ Al-Nassr

ក្លិបបាល់ទាត់ Al-Nassr របស់ប្រទេសអារ៉ាប៊ីសាអូឌីត បានធ្វើឱ្យមជ្ឈដ្ឋានអ្នកគាំទ្រវិស័យកីឡាបាល់ទាត់ភ្ញាក់ផ្អើល ក្រោយការប្រកាសនាំចូលខ្សែប្រយុទ្ធ Cristiano Ronaldo ក្នុងកិច្ចសន្យារហូតដល់ឆ្នាំ២០២៥ ដោយផ្តល់ថ្លៃនឿយហត់មួយឆ្នាំ ១៧២.៩លានអឺរ៉ូ។

ភ្លាមៗនោះក្លិប Al-Nassr FC របស់ក្រោមការដឹកនាំរបស់លោក Pedro Emanuel បានបើកកិច្ចពិភាក្សាជាមួយកីឡាករ Jalaladin Masharpov ដោយសាមីខ្លួនយល់ព្រមពាក់លេខ ៧៧ ជំនួសវិញ ហើយលេខ ៧ ត្រូវប្រគល់ជូន Cristiano Ronaldo ដែលជាសមាជិករួមក្រុមថ្មី។

កីឡាករ Jalaladin Masharpov

នៅក្នុងសេចក្តីប្រកាសរបស់ក្លិប Al Nassr FC ជុំវិញការនាំចូល Ronaldo ថ្លែងដូច្នេះថា៖«ប្រវត្តិសាស្រ្តស្ថិតក្នុងដំណើរការចាប់ផ្តើម។ នេះជាការចុះហត្ថលេខា មិនត្រឹមតែជម្រុញឲ្យក្លិបរបស់យើង សម្រេចបាននូវភាពជោគជ័យកាន់តែអស្ចារ្យប៉ុណ្ណោះទេ ប៉ុន្តែវានឹងជំរុញឱ្យលីគរបស់យើង ជាតិរបស់យើង និងកូនចៅជំនាន់ក្រោយ ជាពិសេសសម្រាប់ក្មេងប្រុស និងក្មេងស្រី ដើម្បីក្លាយជាការបណ្តុះផ្នត់គំនិតដ៏ល្អបំផុតរបស់ពួកគេ»។

ខណ: Ronaldo បានថ្លែងថា៖«ខ្ញុំមានសំណាងដែលបានឈ្នះអ្វីគ្រប់យ៉ាង នៅក្នុងបាល់ទាត់ទ្វីបអឺរ៉ុប ហើយមានអារម្មណ៍ថា ពេលនេះគឺជាពេលវេលាដ៏ត្រឹមត្រូវក្នុងការចែករំលែកបទពិសោធន៍របស់ខ្ញុំនៅអាស៊ី។ ជាពិសេស​ចង់​មាន​បទពិសោធន៍​ក្នុង​លីគ​បាល់ទាត់​ថ្មី​នៅ​ប្រទេស​ផ្សេង»។

សម្រាប់ថ្លៃនឿយហត់ដែលក្លិប Al-Nassr នឹងផ្តល់ជូនខ្សែប្រយុទ្ធវ័យ៣៧ឆ្នាំរូបនេះក្នុងមួយឆ្នាំ៖
– ១៧៩ លានអឺរ៉ូក្នុងមួយឆ្នាំ
– ១៤,៩១៦,៦៦៧ លានអឺរ៉ូក្នុងមួយខែ
– ៣,៤៤២,៣០៨ លានអឺរ៉ូក្នុងមួយសប្តាហ៍
– ៤៩០,៤១១ អឺរ៉ូក្នុងមួយថ្ងៃ
– ២០,៤៣៤ អឺរ៉ូក្នុងមួយម៉ោង
– ៣៤១ អឺរ៉ូក្នុងមួយនាទី
– ៥.៦ អឺរ៉ូក្នុងមួយវិនាទី។

Instagram

នៅក្រោយពីការប្រកាសនាំចូល Ronaldo មិនដល់២៤ម៉ោងផង គណនី Instagram ផ្លូវការរបស់ក្លិប Al Nassr FC មានអ្នកចុច Follow រហូតដល់ជិត ៦លាន Followers ខណៈពីមុនមានត្រឹមតែជាង ៨០០,០០០ Followers ប៉ុណ្ណោះ។

គួរដឹងថាក្លិប Al-Nassr ស្ថិតនៅលីគកំពូល Saudi Professional League ឬ Saudi Pro League របស់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ ១៩៧៦ ពោលគឺមានអាយុកាល ៤៦ឆ្នាំ។ ខណ:រដូវកាលមុន (២០២១-២០២២) ម្ចាស់ជើងឯកបានទៅក្រុម Al-Hilal ដែលជាក្រុមជោគជ័យបំផុតនៅលីគមួយនេះសរុប១៨សម័យកាល៕

លោក Pedro Emanuel

 

Share.