​បទ​ចម្រៀង​ «ស្រលាញ់​ប្រុស​សង្ហា​» ដែល​ជា​សំនៀង​ដើម​របស់​អ្ន​ក​នាង​ ម៉េង កែវ​​ពេជ្ជតា ​ត្រូវ​បាន​យក​មក​ច្រៀង​ឡើង​វិញ​ (Cover) ដោយ​កុមារី​ កែវ​ ទិត្យ​ផល្លី​ ពិត​ជា​ពីរោះ​ប្លែក​ ពិសេស​ការ​តុបតែង​ប្រៀប​ដូច​ជា​តួ​អង្គ​ព្រះ​នាង​ Jasmine ក្នុង​រឿង​ Aladdin កាន់​តែ​ទាក់ទាញ​។​

សូមចុច​អាន យឿន ពិសី៖ ស៊ី​អារម្មណ៍បទ «លក់​គោយន្ត»​ ​ ផ្ទុះ​ការ​​ចាប់​អារម្មណ៍​ខ្លាំង​ដល់​ម្ល៉ឹង​?

កុមារី​ កែវ ទិត្យ​ផល្លី​ គឺ​ជា​ក្មេង​ម្នាក់​ដែល​មាន​ទេពកោសល្យ​ខ្ពស់​ពី​កំណើត​ទាំង​ការ​សម្ដែង​និង​ច្រៀង​ចម្រៀង​ ពិសេស​កាយវិការ​ដ៏​រស់រវើក​របស់​ក្មេង​ស្រី​ម្នាក់​នេះ​ មិន​ពិបាក​នោះ​ទេ​ដែល​ធ្វើ​ឱ្យ​ក្មួយ​ស្រី​ទទួល​បាន​ការ​ស្រលាញ់​និង​ចូលចិត្ត​ពី​អ្នក​គាំទ្រ​។ ក្រឡេក​មក​មើល​បទ​ចម្រៀង​​ច្រៀង​ឡើង​ថ្មី​ «ស្រលាញ់​ប្រុស​សង្ហា» កែវ​ ទិត្យ​ផល្លី​ ពិត​ជា​ធ្វើ​បាន​យ៉ាង​ល្អ​ ទាំង​សំឡេង ទាំង​កាយវិការ​ គឺ​ពិត​ជា​ស៊ី​សង្វាក់​គ្នា​បាន​ល្អ​ណាស់​ ចំណែក​ឯ​ការ​តុបតែង​ខ្លួន​វិញ​ គឺ​ស្រដៀង​ទៅ​នឹង​ព្រះ​នាង​ម្ចាស់​ Jasmine ក្នុង​ភាពយន្ត​តុក្កតា​ដ៏ល្បី​​រឿង​ «អាឡាដាំង​និង​ចង្កៀង​ទិព្វ​»។ ​

និយាយ​កាន់​តែ​យូរ​ប្រិយមិត្ត​អ្នក​អាន​ប្រាកដ​ជា​អន្ទះសារ​ចង់​ឃើញ​កាយវិការ​និង​សំឡេង​ដ៏​ពីរោះ​របស់​ក្មួយ​ស្រី​ កែវ​ ទិត្យ​ផល្លី​ ជាក់ជា​មិន​ខាន​ ដូច្នេះ​សូម​តាម​ដាន​វីដេអូ​បទ​ចម្រៀង​ «​ស្រលាញ់​ប្រុស​សង្ហា​» របស់​ក្មួយ​ស្រី​ ដូច​ខាង​ក្រោម​នេះ​៖

YouTube: Boty Phen

Telegram-Troryorng
Share.