ក្រុមជម្រើសជាតិហ្វីលីពីន នឹងត្រូវជួបគ្នាជាមួយក្រុមឈរនៅលេខ២នៃតារាងពូល A គឺឥណ្ឌូណេស៊ី នៅរាត្រីថ្ងៃទី២ ខែមករា ក្នុងកីឡដ្ឋាន Rizal Memorial ទីក្រុង Manila ប្រទេសហ្វីលីពីន វេលាម៉ោង ៨:៣០នាទីតទៅ ក្នុងការប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup 2022។

ប្រវត្តិ ៦ប្រកួតចុងក្រោយ ហ្វីលីពីនប៉ះឥណ្ឌូណេស៊ី៖

១. ហ្វីលីពីន ០-១ ឥណ្ឌូណេស៊ី ជួបគ្នានៅថ្ងៃទី១៩ ខែឆ្នូ ឆ្នាំ២០១០ (AFF)
២. ហ្វីលីពីន ២-២ ឥណ្ឌូណេស៊ី ជួបគ្នានៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១២(មិត្តភាព)
៣. ហ្វីលីពីន ០-២ ឥណ្ឌូណេស៊ី ជួបគ្នានៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៣(មិត្តភាព)
៤. ហ្វីលីពីន ៤-០ ឥណ្ឌូណេស៊ី ជួបគ្នានៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៤ (AFF)
៥. ហ្វីលីពីន ២-២ ឥណ្ឌូណេស៊ី ជួបគ្នានៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦(AFF)
៦. ហ្វីលីពីន ០-០ ឥណ្ឌូណេស៊ី ជួបគ្នានៅថ្ងៃទី២៥ ខែតុលស ឆ្នាំ២០១៨(AFF)

ក្នុងជំនួប៦លើកចុងក្រោយរវាងក្រុមទាំង២ គឺក្រុមហ្វីលីពីនឈ្នះម្ដងស្មើគ្នា៣លើក និងឥណ្ឌូណេស៊ីឈ្នះ២។
តារាងចំណាត់ថ្នាក់ពូល A បណ្ដោះអាសន្ន៖
១. ថៃ ៣ប្រកួត ឈ្នះ២ ស្មើ១ មាន ៧ពិន្ទុ
២. ឥណ្ឌូនេស៊ី ៣ប្រកួត ឈ្នះ២ ស្មើ១ ៧ពិន្ទុ
៣. កម្ពុជា ៣ប្រកួត ឈ្នះ២ និងចាញ់១ មាន៦ពិន្ទុ
៤. ហ្វីលីពីន ៣ប្រកួត ឈ្នះ១ និងចាញ់២ មាន៣ ពិន្ទុ
៥. ប្រ៊ុយណេ ៤ប្រកួត ចាញ់ទាំង៤ មាន០ពិន្ទុ៕

អត្ថបទ៖ សុន ភានុ

Share.