ជំនួបរវាងក្រុមជម្រើសជាតិវៀតណាម និងក្រុមមីយ៉ាន់ម៉ា នៅល្ងាច​នេះ​ក្នុងពានរង្វាន់ AFF Mitsubishi Electric Cup 2022 ជម្រុះពូល B គឺជាការជួបគ្នាលើកទី៧ ហើយ​បើគិត​ចាប់​តាំង​ពី​ឆ្នាំ១៩៩៦មក ក្នុង​ការប្រកួត​ពាន AFF Championship។

ក្នុង​ការ​ប៉ះគ្នា​៦លើក​កន្លងមក​រាប់​តែ​ការ​ប្រកួត​ពាន AFF Championship ​ក្រុមវៀត​ណា ឈ្នះមីយ៉ាន់ម៉ា៤លើក និង​ស្មើ២លើក។ ដោយ​ឡែក​នៅ​ល្ងាច​នេះក្រុមវៀតណាម នឹង​ត្រូវ​បើក​កីលដ្ឋាន My Dinh ជាលើកទី២ ប្រកួតពាន AFF Mitsubishi Electric Cup 2022 ទទួលក្រុមមីយ៉ាន់​ម៉ា វេលាម៉ោង ៧:៣០នាទីយប់។

ប្រវត្តិជួបគ្នាទាំង៦លើក ក្នុងពាន AFF Championship ចាប់តាំងពីឆ្នាំ១៩៩៦៖

  • ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ១៩៩៦ វៀតណាម ៤-១ មីយ៉ាន់ម៉ា
  • ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០០២ វៀតណាម ៤-២ មីយ៉ាន់ម៉ា
  • ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១០ វៀតណាម ៧-១ មីយ៉ាន់ម៉ា
  • ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១២ វៀតណាម ១-១ មីយ៉ាន់ម៉ា
  • ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ វៀតណាម ២-១ មីយ៉ាន់ម៉ា
  • ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ វៀតណាម ០-០ មីយ៉ាន់ម៉ា

ក្នុងជំនួបពូល B ​ពានរង្វាន់ AFF Mitsubishi Electric Cup 2022 នៅ​ថ្ងៃនេះ​ដែរ​ក្រុមជម្រើសជាតិម៉ាឡេស៊ី នឹង​ត្រូវ​ជួប​ក្រុម​ជម្រើសជាតិសិង្ហបុរី នៅក្នុង​កីឡដ្ឋាន Bukit Jalil National វេលាម៉ោង ៨:៣០នាទីយប់។

តារាងចំណាត់​ថ្នាក់​បណ្ដោះអាសន្នពូល B៖

Share.