ក្រុមជម្រើសជាតិម៉ាឡេស៊ី នឹងត្រូវជួបគ្នាជាមួយក្រុមឈរនៅលេខ២ នៃតារាងពូល B គឺសិង្ហបុរី នៅរាត្រីថ្ងៃទី៣ ខែមករា ក្នុងកីឡដ្ឋាន Bukit Jalil ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី វេលាម៉ោង ៨:៣០នាទីតទៅ ក្នុងការប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup 2022។

ប្រវត្តិ ៦ប្រកួតចុងក្រោយ របស់ម៉ាឡេស៊ី ប៉ះសិង្ហបុរី៖
១. ម៉ាឡេស៊ី ២-០ សិង្ហបុរី ជួបគ្នានៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១២ (មិត្តភាព)
២. ម៉ាឡេស៊ី ០-៣ សិង្ហបុរី ជួបគ្នានៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១២ (AFF)
៣. ម៉ាឡេស៊ី ៣-១ សិង្ហបុរី ជួបគ្នានៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៤ (AFF)
៤. ម៉ាឡេស៊ី ០-០ សិង្ហបុរី ជួបគ្នានៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៤ (មិត្តភាព)
៥. ម៉ាឡេស៊ី ០-១ សិង្ហបុរី ជួបគ្នានៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ (Airmarine Cup)
៦. ម៉ាឡេស៊ី ១-២ សិង្ហបុរី ជួបគ្នានៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ (មិត្តភាព)

គួរបញ្ជាក់ដែរថា ក្នុងជំនួបពូល B ពានរង្វាន់ AFF Mitsubishi Electric Cup 2022 នៅថ្ងៃនេះដែរក្រុមជម្រើសវៀតណាម និងជួបក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ក្នុងកីឡដ្ឋាន My Dinh ប្រទេសវៀតណាម នៅយប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ នេះវេលាម៉ោង ៧:៣០ នាទីយប់៕

រូបភាព៖ AFF Mitsubishi Electric Cup

តារាងចំណាត់ថ្នាក់បណ្ដោះអាសន្នពូល B ៖

រូបភាព៖ AFF Mitsubishi Electric Cup
Share.