ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានប្រកាសនាំចូលខ្សែការពារស្លាប សេត រ៉ស៊ីប ដើម្បីត្រៀមសម្រាប់ពានរង្វាន់នានាក្នុងឆ្នាំ ២០២៣ ដូចជា Cambodian League Cup, Cambodian Premier League និងពានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន។

ខ្សែការពារស្លាបឆ្វេង សេត រ៉ស៊ីប ធ្លាប់លេងឲ្យណាហ្គាវើលដ៍ កាលពីឆ្នាំ ២០១៤ មុនចូលរួមជាមួយបឹងកេត នៅឆ្នាំ ២០១៦ ដោយផ្ទេរមកពីណាហ្កាវើលដ៍ អំឡុងពេលប្រកបអាជីពជាមួយបឹងកេត រូបគេបានរួមចំណែកជួយក្លិបមួយនេះ ឈ្នះពានលីគកំពូលកម្ពុជា ៣លើក និង ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ១លើក កាលពីឆ្នាំ ២០១៩។

កាលពីពេលថ្មីៗនេះក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក៏បានប្រកាសពីការចាកចេញរបស់គ្រូជំនួយសញ្ជាតិអេស្ប៉ាញ លោក Oriol Segura បន្ទាប់ពីមានការយល់ព្រមទាំងសងខាង រួមទាំងខ្សែប្រយុទ្ធស្លាប ម៉ុន វ៉ាន់ដា និងអ្នកចាំទី លី សុម៉េត។

ជាពិសេសខ្សែប្រយុទ្ធអេស្ប៉ាញ Victor Blasco និងអ្នកចាំទី អ៊ុំ សេរីរ័ត្ន ក្រោយកិច្ចសន្យាខ្ចីជើងពីក្លិប Tiffy Army FC ចំនួន១រដូវកាលត្រូវបានបញ្ចប់៕

Share.