ខេត្តត្បូងឃ្មុំ៖ ការប្រកួតកីឡាមហាជន ពានរង្វាន់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដើម្បីអបអរសាទរទិវាជ័យជម្នះ ៧ មករា ឆ្នាំ២០២៣ របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត គ្រោងនឹងរៀបចំនៅថ្ងៃ៦ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣។

ក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ពីកាលបរិឆ្ឆេទ ទទួលពាក្យចូលរួមប្រកួត ដោយចាប់ផ្តើមទទួលពាក្យចាប់ពីថ្ងៃនេះតទៅ នឹងផុតកំណត់ទទួលពាក្យនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ នេះ។

រូបភាព៖ សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ
រូបភាព៖ សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ

សម្រាប់ការប្រកួតកីឡាមហាជន ពានរង្វាន់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃណៈអភិបាលខេត្តត្បូងឃ្មុំ ដើម្បីអបអរសាទរទិវាជ័យជម្នះ ៧ មករា ឆ្នាំ២០២៣ នេះ មាន ៣ប្រភេទកីឡារួមមាន៖
១. កីឡាបាល់ទាត់ (បុរស និងនារី)
២. កីឡាបាល់ទះ (បុរស និងនារី)
៣. កីឡាប៊ូល ប៉េតង់ (បុរស និងនារី)

ដោយការប្រកួតវិញ្ញាសារ បាល់ទាត់ និងបាល់ទះ (បុរស និងនារី) នឹងធ្វើការប្រកួតនៅថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ នៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន សួង និងការប្រកួតកីឡាប៊ូល ប៉េតង់(បុរស និងនារី) នឹងចាប់ផ្តើមការប្រកួតនៅថ្ងៃទី០៦ ដល់ថ្ងៃទី០៧ ខែមករាឆ្នាំ២០២៣ នៅទីលានមន្ទីគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ៕

រូបភាព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ
រូបភាព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ

Share.