ក្លិបបាល់ទាត់វិសាខា ប្រកាសតែងតាំងគ្រូបង្វឹកអ្នកចាំទីថ្មីជនជាតិអង់គ្លេស លោក Anthony John McMullen នៅរសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ ត្រៀមសម្រាប់រដូវកាលថ្មីខាងមុននេះ។

លោក Anthony John McMullen កើតនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៨៣ បច្ចុប្បន្នមានវ័យ៣៩ឆ្នាំ កាន់សញ្ញាប័ត្រមកពីអ៊ឺរ៉ុប UEFA B Licence។

អត្ថបទពាក់ព័ន្ធ៖វិសាខា ប្រកាសនាំចូលខ្សែប្រយុទ្ធកាមេរូន Emmanuel Mbarga

ដំបូង​ឡើយ​លោក Anthony John McMullen ​កាន់​ការងារ​ជា​​អ្នកសម្របសម្រួលអ្នកចាំទីកម្រិតយុវជននៅក្រុម Oldham Athletic ក្នុងឆ្នាំ ២០១៤ មុនទៅបង្កើតសាលាបាល់ទាត់អ្នកចាំទី The Premier Goalkeeper Academy នៅឆ្នាំ ២០១៥។

លុះដល់ឆ្នាំ ២០២២ លោក Anthony John McMullen ចូលរួមជាក្រុម Ytterhogdals IK របស់ប្រទេសស៊ុយអែត ក្នុងនាមជាគ្រូអ្នកចាំទី មុនផ្លាស់ទៅកាន់ក្រុម FK Spartaks Jūrmala របស់ប្រទេសឡាតវី នៅឆ្នាំដដែល៕

អត្ថបទពាក់ព័ន្ធ៖លោក Simon McMenemy ជាគ្រូបង្វឹកថ្មីរបស់ក្លិបវិសាខា?

https://youtu.be/e2_Y2eCxSsA

Share.