​កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ​ ពោល​គឺ​ថ្ងៃ​ទី​២០​ មិថុនា​ ឆ្នាំ​២០២១​ គឺជ​ាថ្ងៃ​ «ទិវា​គុណ​ឪពុក​» ​មាន​កូន​ៗ​​ច្រើន​បាន​បង្ហោះ​រូប​កាដូ​​ផ្សេងៗ​ នំ​ពងទា​ និង​សំណេរ​បង្ហាញ​ពី​ទឹក​ចិត្ត​ខ្លួន​ មិន​ខុស​ពី​កូន​​ដទៃ​ តារា​ចម្រៀង​និយម​ច្រៀង​​ភាសាជាតិ​លាយ​ភាសា​បរទេស​ NikiNiki-នីគីនីគី ក៏​បាន​បង្ហាញ​​អារម្មណ៍​ខ្លួន​ចំពោះ​លោក​ឪពុក​ ពិសេស​ការ​យល់​ច្រឡំ​​លើ​លោក​ឪពុក​អស់​រយៈ​ពេល៣០​ឆ្នាំ​។

សូម​ចុច​អាន​ «ទិវា​គុណ​ឪពុក​» យ៉ារ៉ូ​​ប្រាប់​ថា​ខ្លួន​គ្មាន​ប៉ា​ហៅ​នឹង​គេ​រយៈ​ពេល ​១៥​ឆ្នាំ​ហើយ​!

នៅ​ក្នុង​សំណេរ​ដ៏​វែង​អន្លាយ​មួយ​ដែល​បង្ហោះ​ដោយ​​តារា​ចម្រៀង​ NikiNiki-នីគីនីគី នៅ​លើ​ហ្វេសប៊ុក​ផេក​ផ្លូវ​ការ​របស់​កញ្ញា​នោះ​ កញ្ញា​បាន​រៀប​រាប់​ពី​មូលហេតុ​ដែល​កញ្ញា​ឈប់​ច្រៀង​បទ​ «Home for Dinner» ជា​បទ​ចម្រៀង​ដែល​តារា​ចម្រៀង​រូប​នេះ​សរសេរ​ឡើង​ដោយ​អារម្មណ៍​តូច​ចិត្ត​​លោក​ឪពុក​ដែល​សល់​កាល​ពី​ក្មេង​ ដោយ​មិន​​បាន​ដឹង​ថា​លោក​ឪពុក​រវល់​ខ្លាំង​ប៉ុណ្ណា​ក្នុង​កិច្ចការងារ​បំរើ​ជាតិ​។ តែ​ពេល​នេះ​​កញ្ញា​បាន​​ទទួល​ស្គាល់​ចំពោះ​ពាក្យ​ចាស់​ថា​​ «​ស្លឹក​ឈើ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់​» ព្រោះ​កញ្ញា​មិន​ខុស​ពី​លោក​ឪពុក​ឡើយ​ ដោយ​សារ​ពាក្យ​ថា​ការ​ងារ​ទំនួល​ខុស​ត្រូវ​ កញ្ញា​ត្រូវ​មក​បាយ​ផ្ទះ​យឺត​ ធ្វើ​ឱ្យ​មនុស្ស​​ក្នុង​​គ្រួសារ​ត្រូវ​អង្គុយ​រងចាំ​បាយ​កញ្ញា​វិញ​។

នៅ​ក្នុង​សំណេរ​ដ៏​វែង​ដែល​លើក​សរសើរ​ពី​លោក​ឪពុក​របស់​ខ្លួន​ហើយ​នោះ​ NikiNiki ក៏​មិន​ភ្លេច​រៀបរាប់​ពី​មូលហេតុ​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​ខ្លួន​ព្យាយាម​លាក់​បាំង​ពី​សមាសភាព​គ្រួសារ​ពិសេស​មុខ​តំណែង​តួនាទី​​របស់​លោក​ឪពុក​ដែល​មាន​មន្ត្រី​យោធា​មាន​ឋានន្តរស័ក្ត​ខ្ពង់ខ្ពស់​មួយ​រូប​​ផង​នោះ​។

ទស្សនា​បទ​ចម្រៀង​ Home for Dinner ​ខាង​ក្រោម​នេះ​៖

Telegram-Troryorng
Share.