ការប្រកួត​ពានរង្វាន់ AFF Mitsubishi Electric Cup 2022 វគ្គជម្រុះតាម​ពូល​រវាង​ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី ប៉ះ​ក្រុម​សិង្ហបុរី កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ក្នុងកីឡដ្ឋាន Bukit Jalil ទីក្រុង​គួឡាឡាំពួរ ប្រទេសម៉ាឡេស៊ី គឺជាការ​ប្រកួត​ដែល​មាន​​អ្នកទស្សនាផ្ទាល់ច្រើន​ជាង​គេ​គឺ​រហូត​ដល់ ៦,៥១៤៧នាក់។

ខណ:ការប្រកួតទី២ ក្នុងពានរង្វាន់ AFF Mitsubishi Electric Cup 2022 វគ្គជម្រុះតាម​ពូល មាន​អ្នក​ទស្សនាច្រើន​បន្ទាប់​គឺក្រុមឥណ្ឌូណេស៊ី ប៉ះក្រុមថៃ កាលពី​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ក្នុង​កីឡដ្ឋាន Gelora Bung karmo ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី។

ដោយ​ឡែកសម្រាប់​ការប្រកួត​ដែល​ថ្ងៃបើកឆាកពានរង្វាន់ AFF Mitsubishi Electric Cup 2022 ដែល​កម្ពុជាជួប ហ្វីលីពីន កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ក្នុង​កីឡដ្ឋានជាតិ មរតកតេជោ មានអ្នកចូល​ទស្សនា ៤ ៨៦០នាក់។ កម្ពុជា ជួបប្រ៊ុណេ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ នុង​កីឡដ្ឋានជាតិ មរតកតេជោ មានអ្នកចូល​ទស្សនា ៦,១៦៩នាក់។

គួរបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជា អស់ឱកាសឈានទៅវគ្គបន្តក្នុង​ពានរង្វាន់ AFF Mitsubishi Electric Cup 2022 ក្រោយធ្លាក់ត្រឹមវគ្គជម្រុះពូល A បន្ទាប់ពីចាញ់ថៃ ក្នុងលទ្ធផល ៣-១ នៅពហុកីឡដ្ឋាន Thammasat ខេត្ត Pathum Thani កាលពីរាត្រីថ្ងៃទី០២ ខែធ្នូ។

កាលវិភាគវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុង​ពានរង្វាន់ AFF Mitsubishi Electric Cup 2022៖
ជើងទី១៖

  • ថ្ងៃទី៦ ខែមករា ឥណ្ឌូនេស៊ី ប៉ះ វៀតណាម នៅកីឡដ្ឋាន Gelora Bung Karno Stadium
  • ថ្ងៃទី៧ ខែមករា ម៉ាឡេស៊ី ប៉ះ ថៃ នៅកីឡដ្ឋាន Bukit Jalil National Stadium
    ជើងទី២៖
  • ថ្ងៃទី៩ ខែមករា វៀតណាម ប៉ះ ឥណ្ឌូនេស៊ី នៅកីឡដ្ឋាន Mỹ Đình National Stadium
  • ថ្ងៃទី១០ ខែមករា ថៃ ប៉ះ ម៉ាឡេស៊ី នៅកីឡដ្ឋាន Thammasat Stadium៕

Share.