«I’m breaking up» ឬ «ខ្ញុំបែកគ្នាហើយ» ចំណងជើង​ចាក់ដោត​ស៊ីនឹងជីវិតពិត ខ្សែភាពយន្ត​ភាគ​ថ្មីដែល​តារា​សម្ដែង
​ស្រី​រូប​ស្រស់​សម្រស់​អមតៈ​ Song Hye Kyo នឹង​បង្ហាញ​វត្តមានសម្ដែង ​​ក្នុងស្ថានីយ​ទូរទស្សន៍​ SBS ​ថ្មី​ឡើង​វិញ។

យោង​តាម​ The Daily Sports បាន​ផ្សាយ​ថា​ Song Hye Kyo នឹង​សម្ដែង​រឿង​ភាគ​ថ្មី​ដែល​មាន​ចំណង​ជើង​ថា​៖ «I’m Breaking Up» ឬ​ មាន​ន័យ​ជា​ខេមរភាសា​ថា «ខ្ញុំ​បែក​គ្នា​ហើយ​»។ រឿង​នេះ​នឹង​ចាប់​ផ្ដើម​ថត​នៅ​ខែ​តុលា​ខាង​មុខ​នេះ​។ រឿង​នេះ​និយាយ​ពី​​គូស្នេហ៍​មួយ​គូ​នៅ​ក្នុង​រង្វង់​ឧស្សាហកម្ម​ច្នៃ​ម៉ូដ​ជា​ស្នេហា​ដ៏​សែន​ឈឺ​ចុកចាប់​ដែល​មនុស្ស​ស្រលាញ់​គ្នា​ពីរ​នាក់​ត្រូវ​បែកបាក់​គ្នា​​​​។

​រំលឹក​ឡើង​វិញ​បន្ទាប់​ពី​លែងលះ​គ្នា​ហើយ​ Song Jong Ki ​បាន​បង្ហាញ​មុខ​លើ​កញ្ចក់​ទូរទស្សន៍​សម្ដែង​រឿង​ភាគ​​2រឿង (Arthdal Chronicles និង Vincenzo) ​និងលើ​ផ្ទាំង​សំពត់​ភាពយន្ត​ខ្នាត​ធំ1​រឿង​ ​(Space Sweepers)៕​​

Share.