ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះមិត្តភាព «CAMBODIA VOLLEYBALL ALL STAR» ដើម្បីអបអរសាទរទិវាជ័យជម្នះ ៧មករា ខួបលើកទី៤៤។

សហព័ន្ធកីឡាបាល់ទះកម្ពុជា បានរៀបចំការប្រកួតមិត្តភាពរវាង ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ប៉ះជាមួយ ក្រុមបាល់ទះ Cambodia All Star មកពីជុំវិញសមាគម និងក្លិប នៅប្រទេសកម្ពុជា ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១៣:០០នាទីរសៀលតទៅ នៅកីឡដ្ឋានព្រីន (ស្តាតកីឡាបាល់ទះវិសាខា)។

សម្រាប់ការប្រកួតនេះចូលរួមទស្សនាដោយសេរី ខណ:ផេកសារព័ត៌មាន Troryorng – ត្រយង ទទួលបានសិទ្ធិផ្ដាច់មុខផ្សាយផ្ទាល់ការប្រកួតបាល់ទះមិត្តភាព «CAMBODIA VOLLEYBALL ALL STAR» ដូច្នេះកុំភ្លេច! តាមដានទស្សនាការផ្សាយផ្ទាល់ពីផេក ត្រយង នូវព្រឹត្តិការណ៍ពិសេសមួយនេះ៕

Share.