ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ប្រកួតមិត្តភាពជាមួយ ក្រុមបាល់ទះ Cambodia All Star មកពីជុំវិញសមាគម និងក្លិប នៅប្រទេសកម្ពុជា បន្ទាប់ពីបញ្ចប់ការប្រកួតយ៉ាងស្វិតស្វាញចំនួន៥ សិតរួច​មកនៅមុននេះ​ក្រុមបាល់​ទះជម្រើស​ជាតិកម្ពុជា ឈ្នះ៤ លើក្រុមបាល់ទះ Cambodia All Star ឈ្នះ១។

ពិន្ទុក្នុងការប្រកួត ៥សិតរបស់ក្រុមជម្រើសជាតិកម្ពុជា៖

-សិតទី១ កម្ពុជា ២៥ពិន្ទុ ទល់និង ១៧ពិន្ទុ All Star

-សិតទី២ កម្ពុជា ២៣ពិន្ទុ ទល់និង ២៥ពិន្ទុ All Star

-សិតទី៣ កម្ពុជា ២៥ពិន្ទុ ទល់និង ១៩ពិន្ទុ All Star

-សិតទី៤ កម្ពុជា ២៥ពិន្ទុ ទល់និង ២២ពិន្ទុ All Star

-សិតទី៥ កម្ពុជា ២៣ពិន្ទុ ទល់និង ២៥ពិន្ទុ All Star

ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះមិត្តភាព «CAMBODIA VOLLEYBALL ALL STAR» នេះរៀបចំ ឡើង​ដោយ​សហព័ន្ធកីឡាបាល់ទះកម្ពុជា ដើម្បី​អបអរ​សាទរទិវាជ័យជម្នះ ៧មករា ខួបលើកទី៤៤ ស្ថិតនៅកីឡដ្ឋានព្រីន (ស្តាត​កីឡាបាល់​ទះវិសាខា)។

សម្រាប់ការប្រកួតកីឡាបាល់ទះមិត្តភាព «CAMBODIA VOLLEYBALL ALL STAR» នេះក៏​មានអ្នកចូលទស្សនាផ្ទាល់​ជា​ច្រើន​កោះករ ខណ:​ផេករបស់​សារព័ត៌​មាន Troryorng – ត្រយង ទទួលបានសិទ្ធិផ្ដាច់មុខផ្សាយផ្ទាល់ការប្រកួតបាល់ទះមិត្តភាព «CAMBODIA VOLLEYBALL ALL STAR» នេះដែរ៕

Share.