ក្រុមជម្រើសជាតិម៉ាឡេស៊ី បានយកឈ្នះក្រុមថៃ ក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជុំទី១ ក្នុងពាន់រង្វាន់ AFF Mitsubishi Electric Cup 2022 កាលពីយប់ទី៧ ខែមករា នៅកីឡដ្ឋាន Bukit Jalil National Stadium វេលាម៉ោង ៨:៣០នាទីតទៅ។


ខណ:ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី បានត្រឹមស្មើក្រុមវៀតណាម ប្រកួតជុំទី១ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងកីឡដ្ឋាន Gelora Bung Karno ក្នុងទីក្រុងហ្សាកាតា កាលពីថ្ងៃទី៦ ខែមករា វេលាម៉ោង ៤:៣០នាទី។


ទស្សនាវីដេអូហាយឡាយ៖

កាលវិភាគវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី២ ថ្ងៃទី៩ ខែមករា វៀតណាម ប៉ះ ឥណ្ឌូនេស៊ី នៅកីឡដ្ឋាន Mỹ Đình National Stadium និងថ្ងៃទី១០ ខែមករា ថៃ ប៉ះ ម៉ាឡេស៊ី នៅកីឡដ្ឋាន Thammasat Stadium៕

Share.