ក្រុមជម្រើសជាតិវៀតណាម នឹងបើក​ទ្វាកីឡដ្ឋាន My Dinh ក្នុងទីក្រុងហាន់ណូយ ដើម្បីទទួល​ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ប្រកួត​ជុំទី២ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងពាន់រង្វាន់ AFF Mitsubishi Electric Cup 2022 វេលាម៉ោង ៧:៣០នាទីតទៅ។

ការប្រកួតជុំទីមួយកន្លងទៅក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ​បានត្រឹមស្មើក្រុមវៀតណាម ក្នុងលទ្ធផល ០-០ នៅកីឡដ្ឋាន Gelora Bung Karno Stadium ប្រទេសឥណ្ឌូណេស៊ី។ ខណ:ក្រុមម៉ាឡេស៊ីឈ្នះ ថៃ ក្នុងលទ្ធផល ១-០ ប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជុំទី១ នៅកីឡដ្ឋាន Bukit Jalil National Stadium ប្រទេសម៉ាឡេស៊ី។


ខណ:ក្រុមថៃ នឹង​ត្រូវជួបម៉ាឡេស៊ី នៅថ្ងៃទី១០ ខែមករា ស្អែកនៅកីឡដ្ឋាន Thammasat Stadium វេលាម៉ោង ៧:៣០នាទីតទៅ។

ជំនួប៥ប្រកួតចុងក្រោយ៖

  • វៀតណាម ២-២ ឥណ្ឌូណេស៊ី ជួបគ្នាថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ AFF Championship
  • ឥណ្ឌូណេស៊ី ១-៣ វៀតណាម ជួបគ្នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ FIFA World Cup
  • វៀតណាម ៤-០ ឥណ្ឌូណេស៊ី ជួបគ្នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ FIFA World Cup
  • ឥណ្ឌូណេស៊ី ០-០ វៀតណាម ជួបគ្នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ AFF Championship
  • ឥណ្ឌូណេស៊ី ០-០ វៀតណាម ជួបគ្នាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ AFF Championship (ជើងទី១)
Share.