ក្រុមជម្រើសជាតិវៀតណាម បានកក់កៅអីវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់ AFF Mitsubishi Electric Cup 2022 ក្រោយឈ្នះឥណ្ឌូណេស៊ី នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។


ការប្រកួតជើងទី១ ក្នុងលទ្ធផល ០-០ នៅកីឡដ្ឋាន Gelora Bung Karno Stadium ប្រទេសឥណ្ឌូណេស៊ី ខណ:ជើងទី២ ក្រុមជម្រើសជាតិវៀតណាម បានយកឈ្នះឥណ្ឌូណេស៊ី ក្នុងលទ្ធផល ២-០ នៅកីឡដ្ឋាន My Dinh ប្រទេសវៀតណាម ដូច្នេះសរុបទាំងពីរជើង វៀតណាមឈ្នះ ២-០។


២គ្រាប់ ស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធ Nguyen Tien Linh ម្នាក់ឯងនៅដើមវគ្គទី១ នាទី៣ និងដើមវគ្គទី២ នាទី៤៧។
ទស្សនាវីដេអូហាយឡាយខាងក្រោម៖

ដូចនេះក្រុមជម្រើសជាតិវៀតណាម នឹងត្រូវរង់ចាំនៅវគ្គផ្តាច់ព្រ័ត្រ ដែលត្រូវប៉ះជាមួយថៃ ឬម៉ាឡេស៊ី។ ប្រកួតជើងទី១ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣, ប្រកួតជើងទី២ ថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២៣៕

Share.