ខេត្តត្បូងឃ្មុំ៖ ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញរយៈពេល ៥ថ្ងៃពេញ ដោយក្នុងនោះមានក្រុមបាល់ទាត់ចូលរួមប្រកួតចំនួន ចំនួន១៦ក្រុម ពេលនេះបានរកឃើញម្ចាស់ជើងឯក ហើយ ដោយក្រុមបាល់ទាត់ ស.ស.យ.ក.ស្រុកតំបែរ ជាក្រុមដែលបានគ្រងជើង ពានរង្វាន់ពានរង្វាន់ ឯកឧតម្តបណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីអបអរ ខួបលើកទី៤៤ នៃទិវាជ័យជំនះ៧មករា រដូវកាលទី២ ឆ្នាំ២០២៣ ដែលការប្រកួតធ្វើឡើងនៅទីលានបាល់ទាត់ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

រូបភាព៖ ខេត្តត្បូងឃ្មំ

ការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះធ្វើឡើងនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ក្រោមការអញ្ជើញចូលរួមជា អធិបតីភាព ឯកឧត្តម ឆាយ វណ្ណា សមាជិកព្រឹទ្ធសភា និងជាតំណាងរាស្ត្រខេត្ត ព្រមទាំងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំផងដែរ។

ក្នុងឱកាសនោះគណៈអធិបតីទាំងពីររូប ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សទាំងអស់ ត្រូវនាំគ្នាលេងកីឡាឲ្យបានគ្រប់ៗគ្នា ដើម្បីទទួលបាននូវសុខភាពល្អ ទំនាក់ទំនងល្អ មិត្តភាពល្អ សាមគ្គីភាព និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀននាំឲ្យមានគ្រោះថ្នាក់ដល់សុខភាព និងអនាគតរបស់ខ្លួន ក៏ដូចជាសង្គមជាតិទាំងមូល ។

លទ្ធផលចំណាត់ថ្នាក់ការប្រកួត៖

  • ស.ស.យ.ក. ស្រុកតំបែរ គ្រងជើងឯក (លេខ១)
  • ក្រុមបាល់ទាត់គោព្រៃជយោ គ្រងជើងឯករង (លេខ២)
  • ក្រុមបាល់ទាត់មហាហង្សលើទាលភ្លោះ (លេខ៣)
  • ក្រុមបាល់ទាត់អធិរាជតេជោសែនជំនីក (លេខ៤)
រូបភាព៖ ខេត្តត្បូងឃ្មំុ

គួរបញ្ជាក់ថា ការប្រកួតនេះមានកាចូលរួមទូស្សនាជាច្រើន ពីសំណាកបងប្អូនប្រជាពលរដ្ឋ នៅខេត្តត្បូងឃ្មំ និងបងប្អូនខ្មែរឥស្លាម ប្រមាណជា ១៥.០០០នាក់ផងដែរ៕

Share.