សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បាន​ជូនដំណឹង​ថា​អត្តពលិក​ចំនួន​២រូប ដណ្តើម​បាន​មេដាយ២គ្រឿង ពីការប្រកួត KOREA CUP ចាប់​ពី​ថ្ងៃទី១០-១៨ ខែមីនា ឆ្នាំ២០២១ នៅទីក្រុងLausanne ក្នុង​ប្រទេស​កូរ៉េខាងត្បូង។

ប្រភព​បាន​បន្ត​ថា​សម្រាប់អត្តពលិក៖

១/កីឡាករ ស្រី រាជបុត្រ ដណ្តើម​បាន​មេដាយ​ប្រាក់ លើវិញ្ញាសា ស្ដិតឡេតុន (ឯកត្តជន បុរស)

២/កីឡាការិនី គង់ កែវមរកត ដណ្តើម​បាន​មេដាយសំរឹទ្ធ លើ​វិញ្ញសាប៊ុបស្លេរ នារី២នាក់(កម្ពុជា-វៀតណាម)

៣/កីឡាករ ម៉ៃ សុខមាន មានរបួសស្មាពេលហ្វឹកហាត់ មិនបានចូលរួម

ប្រកួតនេះជាការប្រកួតលើកដំបូងសម្រាប់ការហ្វឹកហាត់ដំណាក់កាលទី១ ចាបពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។ ស្រប​តាមអនុញ្ញាតក្រសួងអប់រំ យុវជន និង​កីឡា បាន​ចាត់​បញ្ជូន​អត្តពលិក​​ទៅ​ហ្វឹកហាត់​​នៅ​ប្រទេស​កូរ៉េខាងត្បូង និងត្រៀម​ចូល​ប្រកួត​ប្រភេទ​វិញ្ញសា​អូឡាំពិក​រដូវ​រងារ​​ នៅទីក្រុងប៉េកាំង ប្រទេសចិនឆ្នាំ២០២២៕

Share.