ក្លិបបាល់ទាត់ FK Partizan Bosanska Kostajnica បង្កើតឡើងដំបូងនៅឆ្នាំ ១៩៥៣ បច្ចុប្បន្នកំពុងប្រកបអាជីពនៅលីគលំដាប់ទី៦ របស់ប្រទេសបូស្នៀ និងហឺហ្សេហ្គោវីណា (Bosnia and Herzegovina) ដោយប្រើប្រាស់កីឡដ្ឋាន Bosanska Kostajnica។

ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺកីឡដ្ឋាន Bosanska Kostajnica ស្ថិតលើទឹកដី២ប្រទេសផ្សេងគ្នា ដោយម្ខាងនៅប្រទេសបូស្នៀ និងហឺហ្សេហ្គោវីណា និងម្ខាងទៀតនៅប្រទេសក្រូអាត ក្នុងសហភាពអឺរ៉ុបតែមួយ។

អំឡុងការប្រកួតនៅពេល​បាល់​ទៅ​ឆ្ងាយ អ្នក​ដែល​ទៅ​រើស​បាល់ ត្រូវយក​លិខិត​ឆ្លង​ដែន​ទៅជាមួយ (When the ball goes far away the person which goes to pick-up the ball, brings his passport)។ ខណ:ពេលហ្វឹកហាត់ម្តងៗ កីឡាករទាំងអស់ត្រូវឆ្លងកាត់ព្រំដែន និងប្តូរប្រទេស ចុះឡើងជារៀងរាល់ថ្ងៃ។

ចំពោះព្រំដែនរវាងប្រទេសបូស្នៀ និងហឺហ្សេហ្គោវីណា និងក្រូអាត ត្រូវបានបង្កើតឡើងនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ ១៩៩២ បន្ទាប់ពីប្រទេសទាំងពីរទទួលបានឯករាជ្យពីប្រទេសយូហ្គោស្លាវី ក្នុងបរិបទនៃសង្រ្គាមយូហ្គោស្លាវី។

ដោយឡែកភាសាក្រូអាត និងភាសាបូស្នៀ និងហឺហ្សេហ្គោវីណា រួមជាមួយភាសាស៊ែប៊ី គឺដូចគ្នាទាំងអស់ ព្រោះអ្នកទាំងបីគឺជាពូជស្តង់ដារដែលអាចយល់គ្នាទៅវិញទៅមក យ៉ាងពេញលេញក្នុងពាក្យមួយឃ្លាថា (Serbo-Croatian)។

ប្រទេសបូស្នៀ និងហឺហ្សេហ្គោវីណា និងក្រូអាត គឺជាសមាជិកពេញសិទ្ធិនៃក្រុមប្រឹក្សាអឺរ៉ុប។ ក្រូអាត បានចូលជាសមាជិកសហភាពអឺរ៉ុបក្នុងឆ្នាំ ២០១៣ ខណៈដែលបូស្នៀ និងហឺហ្សេហ្គោវីណា ចូលជាសមាជិកសហភាពអឺរ៉ុបក្នុងឆ្នាំ ២០២២៕

Share.