សិល្បៈ​អន្តរជាតិ​៖ ​តារា​ម៉ូដែល​​​ XuKa បាន​បាត់​បង់​ជីវិត​​ទាំង​វ័យ​ក្មេង​ខ្ចី​ ធ្វើ​ឱ្យ​អ្នក​គាំទ្រ​និង​សិល្បករ​ជា​ច្រើន​សម្ដែង​ការ​សោក​ស្ដាយ ​និង​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​គ្រួសារស.ព​។

យោង​តាម​សម្ដី​របស់​លោក​ឪពុក​របស់​តារា​សម្ដែង​វ័យ​ក្មេង​​ដែល​បាន​បង្ហោះ​នៅ​លើ​ផេក​ផ្ទាល់​ខ្លួន​របស់​លោក​ លោក​បាន​ប្រកាស​ថា​កូន​ស្រី​របស់​លោក​បាន​ស្លាប់​ហើយ​ដោយ​សារ​តែ​ជំងឺ​ធ្ងន់ធ្ងរ​ពេក​។ លោក​ Quoc Dat ដែល​ត្រូវ​ជា​ឪពុក​របស់​ XuKa បាន​ទម្លាយ​ថា​កូន​ស្រី​ខ្លួន​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​នាទីក្រុង​ហុងកុង​ តាំង​ពី​ថ្ងៃ​ទី​៣០​ ខែ​ធ្នូ​ ឆ្នាំ​២០២២​កន្លង​ទៅ​។​

Anh Quoc Dat បាន​សរសេរ​ថា​៖ «ថ្មីៗ​នេះ​! មាន​រឿង​កើត​ឡើង​ចំពោះ​ក្មេង​២​ឬ​ក៏​៣​នាក់​។ XuKa ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ បន្ទាប់​ពី​ឆ្លង​កាត់​ការ​ព្យាបាល​ដ៏​ឈឺ​ចាប់​ជា​ច្រើន​លើក​ច្រើន​សារ​ នាង​បានជា​សះស្បើយ​ឡើង​វិញ ហើយ​ក៏​មាន​សុខ​ភាព​ល្អ​ និង​បាន​រស់​នៅ​យ៉ាង​រីករាយ​ជាមួយ​នឹង​គ្រួសារបស់​នាង​។ គ្រួសារទាំង​មូល​នៅ​តែ​ចងចាំ​រូប​ភាព​របស់​ក្មេង​ស្រី​ដែល​រីករាយ​និង​មាន​សុខភាពល្អ​ ទៅ​សាលា​រៀន​ជាមួយ​មិត្ត​ភក្ដិ​ រៀន​ជាមួយ​លោក​គ្រូ​អ្នក​គ្រូ​ ចូលរួម​ក្នុង​កិច្ចការ​នានា​ ដើរ​បង្ហាញ​ម៉ូដ​ រាំ​ លេង​ព្យ៉ាណូ​ និង​ច្រៀង​។ កូន​ស្រី​ម្នាក់​នេះ​ទទួល​បាន​ការ​ស្រលាញ់​និង​ក្ដី​បារម្ភ​ពី​មនុស្ស​ជុំ​វិញ​ខ្លួន​នាង​»

លោក​បាន​សរសេរ​រៀប​រាប់​ក្នុង​នាម​កូន​ស្រី​របស់​ខ្លួន​ផង​ដែរ​ថា​៖ នៅពេល​ដែល​ខ្ញុំ​ធ្លាក់​ខ្លួន​ឈឺ​ នៅពេល​ដែល​ជីវិត​របស់​ខ្ញុំ​កំពុង​ត្រូវ​បាន​គំរាម​កំហែង​ នៅពេល​ដែល​មិនមាន​អ្វី​អាច​ជួយ​ឱ្យ​ខ្ញុំ​អាច​ភ្ញាក់​ដឹង​ខ្លួន​ឡើង​វិញ​បាន​…ខ្ញុំ​នៅ​សល់​​ត្រឹម​ពាក្យ​អរគុណ​ចំពោះ​មនុស្ស​ទាំង​អស់​ដែល​បាន​ជួយ​ខ្ញុំ​មិន​ថា​ជា​មនុស្ស​ជិត​ស្និទ្ធ ឬ​អ្នក​ដទៃ​ ការ​ជួយ​សង្គ្រោះ​ពី​វេជ្ជបណ្ឌិត​ គិលានុប្បដ្ឋាយិការ លោក​គ្រូ​ និង​អ្នក​ដែល​បួងសួង​ទាំង​អស់​ ខ្ញុំ​ស្រាប់​តែ​បាន​ដឹង​ខ្លួន​ឡើងវិញ​ហើយ​មាន​សុខ​ភាព​ល្អ។ ក្រោយ​ការ​សង្គ្រោះជីវិត​ដ៏ស្មុគស្មាញ​ គ្រួសារ​ខ្ញុំ​អាច​ញញឹម​ជា​ថ្មី​ព្រោះ​ខ្ញុំ​បាន​រួច​ផុត​ពី​ក្រញ៉ាំដៃ​មច្ចុរាជ​។ ទោះ​ជា​កាលណោះ​ខ្ញុំ​​នៅ​មាន​សុខភាព​ខ្សោយ​ ពិបាក​ដើរ​ ហើយ​ពិបាក​ញ៉ាំ​និង​ក្អួត​ ឈឺ​ក្បាល​ ឈាម​ច្រមុះ​ ប៉ុន្តែ​ខ្ញុំ​ទទួល​បាន​ការ​ព្យាបាល​ច្រើន​បែបណាស់​ដើម្បី​ឱ្យ​មាន​សុខភាព​រឹងមាំ​ឡើងវិញ​។​ ខ្ញុំ​មាន​សុខភាព​ល្អ​និង​អាច​រីករាយ​ឡើងវិញ​។​ ខ្ញុំ​អាច​ដើរ​លេង​ជាមួយ​នឹង​លោក​ប៉ា​ អាច​ញ៉ាំ​និង​សើច​សប្បាយ​ជាមួយ​គ្នា​។

ប៉ុន្តែ​ភាព​រីករាយ​នោះ​មាន​រយៈ​ពេល​ខ្លី​បន្តិច​ ព្រោះ​នៅ​ថ្ងៃ​ទី​៣០​ ខែ​ធ្នូ​ ឆ្នាំ​២០២២ បន្ទាប់​ពី​ព្យាបាល​អស់​ជា​ច្រើន​ខែ និង​ព្យាយាម​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​នេះ​យ៉ាងណា​ ទីបំផុត​ខ្ញុំ​នៅតែ​ចាកចោល​គ្រួសារ​ និង​មនុស្ស​ដែល​ខ្ញុំ​ស្រលាញ់​ ​បោះបង់​ចោល​ក្ដី​សុបិន​ដែល​មិន​ទាន់​បាន​សម្រេច​ហើយ​ត្រលប់​ទៅ​នៅជាមួយ​នឹង​ព្រះជាម្ចាស់​វិញ​។ ប៉ុន្តែ​មុន​ពេល​ខ្ញុំ​ស្លាប់​ ខ្ញុំ​បាន​និយាយ​ជាមួយប៉ា​និង​អ្នក​គ្រប់​គ្នា​ ខ្ញុំ​បាន​សុំ​កុំ​ឱ្យ​គ្រប់​គ្នា​កើត​ទុក្ខ​ យំ​ ហើយ​ត្រូវរីករាយ​ ព្រោះ​ខ្ញុំ​នឹង​​ក្លាយ​ជា​បក្សី​ហើយ​ហោះ​តាម​មើល​គ្រប់​គ្នា​ សូម​រស់​នៅ​ឱ្យ​មានក្ដី​សុខ​ កុំ​កើត​ទុក្ខ​ព្រោះ​ខ្ញុំ​។ ខ្ញុំ​ចាក​ចេញ​ទាំង​ស្នាម​ញញឹម​និង​មុខ​ដ៏​គួរ​ឱ្យ​ស្រលាញ់​ប្រៀប​ដូច​ជា​កំពុង​គេង​។ ទោះ​ជា​ចាក​ចេញ​ពី​ពិភពលោក​នេះ​ ប៉ុន្តែ​កូន​ស្រី​ Diem An ឬ XuKa ​នៅ​តែ​ស្អាត នៅ​តែ​ក្មេង​មាន​សមត្ថភាព​ រួសរាយ​គួរ​ឱ្យ​ស្រលាញ់​ដូច​ដើម​។

ឪពុក​របស់​តារា​វ័យ​ក្មេង​បាន​ថ្លែង​អំណរគុណ​ចំពោះ​ទឹក​ចិត្ត​ស្រលាញ់​ដែល​អ្នក​គាំទ្រ​មាន​ចំពោះ​កូន​ខ្លួន​ ហើយ​គ្រប់​គ្នា​បាន​ជួយ​បួងសួង​ឱ្យ​នាង​កាល​ពីពេល​ដែល​នាង​កំពុង​តែ​ទទួល​ការ​ព្យាបាល​ក្នុង​នាម​កូន​ស្រី​ថា៖ ខ្ញុំ​បាន​ចំណាយ​ពេល​វេលា​​ប៉ុន្មាន​ខែ​ចុង​ក្រោយ​ជាមួយ​នឹង​លោក​ឪពុក​និង​សាច់​ញាតិ​។ ខ្ញុំ​សូម​អរគុណចំពោះ​អ្នក​គាំទ្រ​ទាំង​ឆ្ងាយ​និង​ជិត​ មិន​ថា​អ្នក​ដែល​ខ្ញុំ​មិន​ស្គាល់​ សូម​អរគុណដែល​បាន​បារម្ភ​និង​ជួយ​លើក​ទឹក​ចិត្ត​ដល់​គ្រួសារ​ខ្ញុំ​។ អរគុណ​មិត្ត​ភក្ដិ​ លោក​គ្រូ និងលោក​ឪពុក​អ្នក​ម្ដាយ​ថ្នាក់​ 6A1 ទោះ​មិន​​បាន​ជូន​​ដំណើរ​ខ្ញុំ​ ប៉ុន្តែ​បាន​ចូលរួម​សោកស្ដាយ​ចំពោះគ្រួសារ​ខ្ញុំ​។ ជា​ថ្មី​ម្ដង​ទៀត​គ្រួសារ​ខ្ញុំ​សុំ​សម្ដែង​សេចក្ដី​អរគុណចំពោះ​ក្ដី​ស្រលាញ់​ដែល​អ្នក​គ្រប់​គ្នា​មាន​ចំពោះ​ខ្ញុំ​»

តារា​ជា​ច្រើន​ទាំង​វៀតណាម និង​ហុងកុង​ បាន​សម្ដែង​សេចក្ដី​សោកស្ដាយ​ចំពោះ​លោក​ Quoc Dat និង​បួង​សួង​ឱ្យ​ XuKa បាន​ទៅ​កាន់​សុគតិភព​ ក្រោយ​ទ្រាំ​ឈឺចាប់​ដោយ​សារ​ជំងឺ​ដ៏​កាចសាហាវ​ជា​​យូរ​។

គួរ​ដឹង​ថា​ Quoc Dat បាន​លែងលះ​ជាមួយ​អតីត​ភរិយា​ហើយ​បាន​ក្លាយ​ជា​កម្លោះ​ពោះ​ម៉ាយ​កូន​មួយ​ មើល​ថែ​ទាំ XuKa តាំង​ពី​នាង​នៅតូច​។ XuKa បាន​បង្ហាញ​ក្ដី​ស្រលាញ់​ចំពោះ​ការ​ដើរ​បង្ហាញ​ម៉ូដ​និង​ថត​រូប​។ នាង​ជា​ក្មេង​ម្នាក់​ដែល​មុខ​មាត់​គួរ​ឱ្យ​ស្រលាញ់​ មាន​ភ្នែក​ធំៗ ច្រមុះ​ស្រួច​ ស្បែក​និង​កម្ពស់​ខ្ពស់​។ XuKa បាន​ចូល​បម្រើ​ការ​ក្នុង​វិស័យ​សិល្បៈ​ ហើយ​ទទួល​បាន​ឱកាស​ជា​ច្រើន​ក៏ព្រោះ​តែ​មាន​អ្នក​គាំទ្រ​ពេញ​និយម​ចំពោះ​ក្មេង​ស្រីរូប​នេះ​ច្រើន​។​ បើ​ទោះ​ជា​នាង​បាន​ចាក​ចោល​លោក​នេះ​ទៅហើយ​ ប៉ុន្តែ​​ទំនុក​ចិត្ត​និង​ភាព​ស្រស់​ស្អាត​របស់​នាង​នៅ​ស្ថិត​ស្ថេរ​ជា​អមតៈ​តាម​រយៈ​រូបភាព​ជា​ច្រើន​កន្លង​មក​៕

ប្រភព៖ LOVEKPOP95

Share.