នៅយប់ថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០២៣ ក្លិបបាល់ទាត់ Persebaya Surabaya ​សមាជិកលីគ​កំពូល​ឥណ្ឌូណេស៊ី​ បានប្រកាសនាំចូលខ្សែប្រយុទ្ធ Paulo Victor ដើម្បីប្រកួតប្រជែងនៅក្របខណ្ឌ Liga 1 រដូវកាល ២០២២-២៣ នេះ។

Paulo Victor គឺជាអតីតខ្សែប្រយុទ្ធដ៍មុតស្រួចម្នាក់របស់ក្លិបបាល់ទាត់ ភ្នំពេញក្រោន អំឡុងពេលចំណាយពេលចំនួន២រដូវកាល ចាប់ពីឆ្នាំ ២០១៨-២០ ហើយបន្តចូលរួមជាមួយ​ក្លិប Al Hidd Club របស់បារ៉ែន និងចុងក្រោយនៅក្លិប Esporte Clube Vitória ក្លិបលីគទី២របស់ប្រទេសប្រេស៊ីល ដែលជាទឹកដីកំណើតរបស់ខ្លួន។

នៅដើមឆ្នាំ ២០២២ ខ្សែប្រយុទ្ធវ័យ២៨ឆ្នាំរូបនេះវិលត្រលប់មកកម្ពុជាសារជាថ្មី ដោយចូលរួមជាមួយ វិសាខា  ប្រកួតប្រជែងក្នុងពានរង្វាន់ Cambodian Premier League រដូវកាល ២០២២ ពោលគឺបង្ហាញខ្លួនបាន១៧លើក ស៊ុតបញ្ចូលទីបាន១៥គ្រាប់ ជួយឲ្យក្លិបទទួលបានជើងឯករងលីគកំពូលកម្ពុជា មុនចែកផ្លូវនៅដើមឆ្នាំ​ ២០២៣។

បច្ចុប្បន្នក្លិបបាល់ទាត់ Persebaya Surabaya ក្រោមការដឹកនាំរបស់លោក Aji Santoso កំពុងស្ថិតលេខរៀងទី១០ នៃក្របខណ្ឌ Liga 1 លីគកំពូលឥណ្ឌូនេស៊ី ក្រោយឆ្លងកាត់១៧ប្រកួត ឈ្នះ៦ ស្មើ៤ និងចាញ់៧ មាន២២ពិន្ទុក្នុងដៃ៕

Share.