សិល្បៈ​អន្តរជាតិ​៖ គ្រាន់​តែ​ចូលក្បាល​២០២៣​ភ្លាម​រង្វង់​សិល្បៈ​ថៃ​មាន​ដំណឹង​កក្រើក​ប្រទេស​ ដោយ​សារ​តែ​កំពូល​តារា​សម្ដែង​ល្បី​លំដាប់​ប្រទេស​ អាំ (AUM) និង​មិត្ត​ប្រុស​កម្លោះ​ Hi-So ដែល​ស្រលាញ់​គ្នា​៥​ឆ្នាំ​ប្រកាស​ចែក​ផ្លូវ​គ្នា​។ រឿង​ដំបូង​ដែល​មហាជន​ប៉ាន់ស្មាន​គឺ​មូលហេតុ​ដែល​នាំ​ស្នេហា​ដ៏​ផ្អែមល្ហែម​ប្រេះ​ស្រាំ​ព្រោះ​តែ​មាន​បាតដៃ​ទីបី​ចូល​មក​ជ្រៀតជ្រែក​ ប៉ុន្តែ​ក្រោយ​ពី​មាន​ការ​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​រឿង​ជន​ទីបី​នេះ​ក៏​ប្រែ​ជា​សាបរលាប​ទៅ​វិញ​ ដោយ​ភាគី​មិត្ត​ជិតស្និទ្ធិ​របស់​អាំ ឈ្មោះ​ភីអេ​ បាន​ចេញ​មក​សុំ​ទោស​មហាជននិង​សុំ​ទោស​ Matt ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ជាដើម​ចម​ដែល​ធ្វើ​ឱ្យ​ស្នេហា​អាំនិង​ភុក​ដើរ​ដល់​ផ្លូវ​បំបែក​។ រឿងរ៉ាវ​ស្នេហា​បែក​បាក់​របស់​Aum នៅ​តែ​ត្រូវ​​បាន​សាធារណជន​ចាប់​អារម្មណ៍​និង​តាម​ដាន​ រហូត​ថ្មីៗ​នេះ​មាន​អ្នក​លេង​តិកតុក​ម្នាក់​បាន​បញ្ចេញ​ឃ្លីប​ខ្លី​មួយ​ ហើយ​លើក​ឡើង​ថា​ «ឬ​នេះ​គឺជា​បាត​ដៃ​ទីបី​ដែល​ធ្វើ​ឱ្យ​ស្នេហា​ Super Aum និង​ភុក​បែកបាក់​គ្នា?»

វីដេអូ​ខ្លី​ដែល​កំពុង​តែ​ក្លាយ​ជា​ទី​ចាប់​អារម្មណ៍​របស់​អ្នក​តាម​ដាន​រឿង​រ៉ាវ​ស្នេហា​​​អាំ​នោះ​គឺ​ នៅ​ក្នុង​កម្មវិធី​ជប់​លាង​​ខួប​កំណើត​អាំ​កន្លង​មកថ្មីៗ​នេះ​ ​ដែល​កាល​ណោះ​ក៏​មាន​វត្តមាន​ Hi-So ទៅ​ចូល​រួម​ច្រៀង​ Happy Birthday ដែរ​ ដោយ​ក្នុង​វីដេអូ​នោះ​ខណៈ​ដែល​គ្រប់​គ្នា​កំពុង​ច្រៀង​ចម្រៀង​ខួប​កំណើត​អាំ​បាន​យក​ដៃ​ទៅ​លូក​ចាប់​តំបន់​ពិសេស​របស់​ភីអេ​ ដែល​មិត្ត​ជិតស្និទ្ធិ​ហើយ​យក​ទៅ​ដាក់​មុខ​សង្សារ​របស់​ខ្លួន​។

មនុស្ស​ជា​ច្រើន​បាន​លើក​ឡើង​ថា​ «នៅពេល​នោះ​ភុក​មិន​បាន​ចាប់​អារម្មណ៍ ហើយ​នៅពេល​អាំ​មក​ដៃ​មក​ដាក់​ចំពី​មុខ​ខ្លួន​ ថែម​ទាំង​ធ្វើ​មុខ​ឆ្ងល់​ទៀត​ផង​ ប៉ុន្តែ​ប្រហែល​ជា​ត្រលប់​ទៅ​វិញ​មើល​វីដេអូ​ឡើង​វិញ​ទើប​ដឹង​ថា​អាំ​ធ្វើ​អី​ដាក់​ខ្លួន​ ទើប​កើត​ចេញ​ជា​រឿងបែក​ផ្លូវ​គ្នា​»

មនុស្ស​ ដែល​ចូល​មក​ទស្សនា​វីដេអូ​ខាង​លើ​នេះ​ ភាគ​ច្រើន​សុទ្ធតែ​រិះគន់​ដល់​អាំ ដែល​លេង​អី​មិន​ចេះ​គិត​គូរ​មុខ​ក្រោយ​ អាយុ​ក៏​ចូល​ខ្ទង់​៤០​ហើយ តែ​ធ្វើ​ចរិត​មើល​តែ​ក្មេង​ ខណៈ​ដែល​អ្នក​ខ្លះ​ទៀត​បាន​លើក​ឡើង​បែប​យល់​ចិត្ត​យល់​ថ្លើម​ភុក​ថា​ បើ​សិន​លោក​សម្រេច​ចិត្ត​បែក​ព្រោះ​រឿង​នេះ​គឺពិត​ជា​ត្រឹម​ត្រូវ​ណាស់​ ព្រោះ​ភុក​មិន​មែន​ជា​មនុស្ស​សាមញ្ញា​ធម្មតា​នោះ​ឡើយ ប៉ុន្តែ​មាន​តួនាទី​ធំដុំ​ ជា​អ្នក​គ្រប់​គ្រង​ក្រុម​ហ៊ុន​កម្រិត​​ CEO ការ​ដែល​លេង​បែប​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អាជីព​ការងារ​របស់​លោក​ក៏​ថា​បាន​។

អាំ​ ថែម​ទាំង​ត្រូវ​អ្នក​លេង​បណ្ដាញ​សង្គម​លើក​ឡើង​ទៀត​ថា​ «អាំ គួរ​តែ​ត្រលប់​មក​មើល​ខ្លួន​ឯង​ឡើង​វិញ​ តើ​ត្រូវ​កែប្រែ​ខ្លួន​ឯង​ត្រង់​ចំណុច​ណា​ ព្រោះ​ភុក​មិន​មែន​ជា​បុរស​ទីមួយ​នោះ​ឡើយ​​ដែល​មិន​អាចទ្រាំទ្រ ហើយ​ទីបំផុត​ក៏​សម្រេច​ចិត្ត​ចោល​អាំ​។ បុរស​ដែល​អាំ​សេពគប់​មាន​ច្រើន​ហើយ​ ហើយ​ទីបំផុត​អាំ​តែងតែ​ត្រូវ​គេ​ដោះ​ដៃ​ ក្រែង​លកំហុស​ទាំង​អស់​នោះ​មិនមែន​កើត​ឡើង​ពី​ខាង​ប្រុស​​តែ​អាំ​ខ្លួន​ឯង​ ដូច្នេះ​ល្មម​ដល់​ពេល​ហើយ​ដែល​អាំ​ត្រូវ​ឆ្លុះ​កញ្ចក់​មើល​ខ្លួន​ឯង​ឡើង​វិញ​។

សរុប​សេចក្ដី​មក​វិញ​មូលហេតុ​បែក​បាក់​របស់​អាំ ​និង​ Hi-So ភុក នៅ​តែ​ជា​អាថ៌កំបាំង​ដដែល​ព្រោះ​ភាគី​ទាំង​សង​ខាង​មិន​មាន​ខាង​ម្នាក់​ចេញ​មក​បញ្ជាក់​ឱ្យ​ច្បាស់​នោះ​ទេ​​។ ប៉ុន្តែ​ក៏​នៅ​មាន​ក្រុម​អ្នក​គាំទ្រ​ដែល​ចង់​ឃើញ​អតីត​គូស្នេហ៍​ទាំងពីរ​​ត្រលប់​មក​ត្រូវ​រ៉ូវ​គ្នា​ឡើង​វិញ​ ព្រោះ​​គេ​មើល​ឃើញ​ថា​ទោះ​ជា​បែក​គ្នា​ក្ដី តែ​ IG របស់​Hi-So នៅតែ​ Follow Up ចំណែក​រូប​ថត​ដែល​ថត​ជាមួយ​គ្នា​ក៏​នៅតែ​បង្ហាញ​ក្នុង​រូប​ប្រូហ្វាល់​ដដែល​បាន​ចុ​ចលុប​ឬ​ចុច​លាក់​ទុក​មិន​ឱ្យ​សាធារណៈ​មើល​ឃើញ​នោះ​ឡើយ​៕

ទស្សនា​វីដេអូ​ខាង​ក្រោម​៖

Share.