ព្រឹត្តិការណ៍​វាយ​សី​​កម្រិត​ពិភពលោក ដែល​រៀបចំ​ឡើង​នៅ​ប្រទេស​អង់គ្លេស 2021 YONEX All England Open Badminton Championships ពី​ថ្ងៃ​ទី​១៧ ដល់​២១ ខែ​កុម្ភៈ ឆ្នាំ​២០២១ នៅ​ទីលាន​វាយសី Arena Birmingham ក្នុង​ទីក្រុង Birmingham​ប្រទេស​អង់គ្លេស បាន​បញ្ចប់​ទៅ​ហើយ​ដោយ​​កីឡាករ​កីឡា​ការិនី ពី​ប្រទេស​អាស៊ាន​មាន​ម៉ាឡេស៊ី និង​ថៃ សុទ្ធ​តែ​បញ្ហា​ភាព​ខ្លាំង​រៀង​ខ្លួន។


ព្រឹត្តិការណ៍​ប្រកួត​វាយសី​កម្រិត​អន្តរជាតិ​មួយ​នេះ​មាន​ចំនួន​៥វិញ្ញសារ ដោយ៖
១) ​​វិញ្ញាសា​​បុរស​ឯកត្តជន​៖ ជើង​ឯក​ Lee Zii Jia (ម៉ាឡេស៊ី)
២) វិញ្ញាសា​​នារី​ឯកត្តជន៖ ជើង​ឯកNozomi Okuhara (ជប៉ុន), ជើង​ឯក​រង Pornpawee Chochuwong (ថៃ)
៣) វិញ្ញាសា​​វាយ​គូ​បុរស៖ ជើង​ឯក​ Hiroyuki Endo និង Yuta Watanabe (ជប៉ុន)
៤) វិញ្ញាសា​​វាយ​គូ​នារី៖ ជើង​ឯកMayu Matsumoto និង​Wakana Nagahara (ជប៉ុន)
៥) វិញ្ញាសា​​វាយ​គូ​ចម្រុះ៖ ជើង​ឯក​Yuta Watanabe និង Arisa Higashino (ជប៉ុន)


សម្រាប់​ប្រាក់​រង្វាន់​ជ័យលាភី​វិញ​អ្នក​ឈ្នះ​ពានរង្វាន់​ឯកត្តជន​ បាន​ទទួល​ប្រាក់​រង្វាន់​៥៩,៥០០ដុល្លារ​អាមេរិក ហើយ​អ្នក​ឈ្នះ​លើ​វិញ្ញាសា​វាយ​គូ​បាន​ទទូល​ប្រាក់​រង្វាន់​៦២,៩០០​ដុល្លារ។


សូម​បញ្ជាក់​ថា​វិញ្ញាសា​ឯកត្តជន​បុរស កីឡាករ Lee Zii Jia របស់​ម៉ាឡេស៊ី ឈរ​​ចំណាត់​ថ្នាក់​លេខ​១០​ពិភពលោក បាន​យក​ឈ្នះ​លើ​កីឡាករ​Viktor Axelsen របស់​ដាណឺម៉ាក ឈរ​លេខ​រៀង​ទី​២ពិភពលោក​ ដោយ​លទ្ធផល ៣០ទល់២៩,​២០ ទល់២២ និង​២១ ទល់៩។ ចំណែក​កីឡា​ការិនី​ថៃ Pornpawee Chochuwong ឈរ​ចំណាត់​ថ្នាក់​លេខ​១១​ពិភពលោក បាន​ចាញ់​កីឡា​ការនី​ជប៉ុន Nozomi Okuhara ចំណាត់​ថ្នាក់​លេខ​៤ពិភបលោក​ដោយ​លទ្ធផល​ ១២ទល់២១ និង​១៦​ទល់​២១។


នេះ​ជា​លទ្ធផល​វិជ្ជមាន​មួយ​ក្នុង​​​ប្រកួត​កម្រិត​ពិភពលោក​របស់​កីឡាករ កីឡា​ការិនី វាយ​សី​របស់​ថៃ​និង​ម៉ាឡេស៊ី មុន​ពេល​ប្រកួត​ព្រឹត្តិការណ៍​ស៊ីហ្គេម​ឆ្នាំ​២០២១​ នៅ​រដ្ឋធានី​ហាណូយ ប្រទេស​វៀតណាម៕

Share.