ក្លិប​បាល់ទាត់​ម្ចាសជើង​ឯក​ពានរង្វាន់​លីគ​កំពូល​កម្ពុជា ៤សម័យកាល បឹងកេត នៅព្រឹកថ្ងៃច័ន្ទ ទី១៦ ខែមករា ឆ្នាំ២០២៣ បានប្រកាសនាំចូលកីឡាករ កាន់ ពិសាស ដើម្បី​ចូល​រួម​ជា​មួយ​ក្លិបត្រៀមរដូវកាលថ្មី ឆ្នាំ២០២៣ ខាងមុខនេះ បន្ទាប់ពី​កីឡាករ​រូប​នេះ​ប្រកាស​ចែក​ផ្លូវ​ជាមួយ​ក្រុម Tiffy Army FC កាល​ពី​ពេល​ថ្មីៗ។

កីឡាករ កាន់ ពិសាល នឹង​ពាក់អាវ​លេខ៦៦ ជាមួយ​ក្រុម​ថ្មី ដែល​មាន​មូលដ្ឋាន​លើ​ទឹកដី​ច្បារអំពៅ ស្រប​ពេល​ដែល​រូប​គេ​ទំនង​នឹង​ចូល​ជំនួស​កៅអី​កីឡាករ សើត រ៉ស៊ីប ដែល​ចេញ​ទី​បឹងកេត ទៅ​ចូលរួម​ជាមួយ​ក្រុម​ព្រះខ័នរាជស្វាយរៀង កាល​ពី​ពេល​ថ្មីៗ។

Share.