ប្រិយមិត្រ​អ្នក​គាំទ្រ​ប្រាកដ​ជា​បាន​ដឹង​ហើយ​ថា​ដៃ​គូ​សម្ដែង​ភាពយន្ត​បែប​កំប្លែង​ជាមួយ​ស្ដេច​កំប្លែង​ហុងកុង​ ចូវ ស៊ិង​ឈើ​ ​ហៅ ​ទិន​ហ្វី​ ​ដែល​មាន​ឈ្មោះ​ពិត​ថា​ អ៊ូ ម៉ុង​តាក់​ បាន​ទទួល​អនិច្ចកម្ម​ហើយ​កាល​ពី​ថ្ងៃ​សៅរ៍​ទី​27​ខែ​កុម្ភ:​ឆ្នាំ​2021​ ក្នុង​អាយុ​ត្រឹម​ 69​ឆ្នាំ​ដោយ​ជំងឺ​មហារីក​ថ្លើម​។​ រយ:ពេល47ឆ្នាំប្រឡូកក្នុងពិភពសិល្ប:បុរសមានដើមមកពីខេត្តហ្វូជានរូបនេះបានបន្សល់ទុកនូវស្នាដៃសម្ដែងទាំងខ្សែរឿងភាគនិងរឿងមួយភាគចប់មិនក្រោម100 រឿងនោះទេ ដែលក្នុង នោះ ក្រុមការងារសិល្ប:កម្សាន្ត ត្រយង យើងខ្ញុំ សូមលើកយកសមិទ្ធិផលភាពយន្តដែលដក់ជាប់ក្នុងការចងចាំរបស់អ្នកទស្សនាជាអម:គ្មានថ្ងៃភ្លេចចំនួន7រឿងងដែលអូម៉ុងតាក់សម្ដែងរួមគ្នាជាមួយនឹងទិនហ្វី។

រឿងទី១ មហាថ្លឹកសំបូរស្នេហ៍ ឬ Royal Tramp ភាពយន្តដែលផលិតចេញពីប្រលោមលោកដ៏ល្បីរបស់លោក លូអីស ឆា ឬមាន​នាម​បាកាថា​ជីនយ៉ុង មានចំណងជើងថា មហាថ្លឹកសំបូរស្នេហ៍។ រឿងនេះនិយាយអំពី វៃ សៀវប៉ាវ បានជួយជីវិតមេបក្សមេឃដី ចាន់ខានណាំ ហើយក៏សុំមេបកក្សធ្វើជាគ្រូបន្ទាន់មកទទួលបេសកកម្មត្រូវបន្លំខ្លួនចូលក្នុងរាជវាំងដើម្បីលួចវត្ថុអាថ៌កំបាំងពីបរមរាជវាំងហើយបានទទួលការជួយពី លោកមហាអាមាត្រ ហៃ តាហ្វូដែលសម្ដែងដោយ អ៊ូ ម៉ុងតាក់ រឿងបុរាណចិនបែបកំប្លែងនេះគឺជាភាពយន្តមួយក្នុងចំណោមភាពយន្តទាំង5 របស់ហុងកុងដែលរកចំណូលបានខ្ពស់បំផុតនៅឆ្នាំ1992 សម្ដែងដោយ ស្ទេហ្វិន ឆូវ សាឡា ឆឹង និង អ៊ូ ម៉ុងតាក់ ។

រឿងទី២ កំពូលអ្នកសុំទាន កំពូលអ្នកសុំទានគឺជារឿងកំប្លែងបែបក្បាច់គុន រឿងនេះគឺជារឿងមួយដែលទិនហ្វី សាឡា ឆឹង និង អ៊ូម៉ុងតាក់វិលមកសម្ដែងរួមគ្នាម្ដងទៀត បន្ទាប់ពីរឿងមហាថ្លឹកសំបូរស្នេហ៍។ រឿងនេះនិយាយពីប្រវត្តិរបស់ព្រឹទ្ធាចារ្យមេបក្សស្មូមស៊ូហាអ៊ឺឆាន នៅក្នុងចុងសម័យរាជការឆេង ម្ចាស់រហស្សនាមខ្លាមួយក្នុងចំណោមខ្លាទាំង10នៅក្នុងតំបន់។រឿងនេះនិយាយពីតួអង្គស៊ូហាអ៊ឺឆានកូនប្រុសខូចក្នុងគ្រួសារមេទ័ពចាប់បានថាប្រើល្បិចដើម្បីអាចចូលរួមប្រលងនៅចំពោះមុខព្រះរាជាក្នុងការប្រកួតក្បាច់គុនធ្វើឲ្យគ្រួសារគេត្រូវដកហូតទ្រព្យសម្បត្តិនិងពិន័យឲ្យធ្វើជាអ្នកសុំទានអស់មួយជីវិត។ ក្រោយមកស៊ូហាអ៊ឺឆានបានត្រូវជ្រើសរើសឲ្យក្លាយជាមេបក្សស្មូម្យគេត្រូវពុះពារឧបសគ្គជាច្រើនដើម្បីជួយជីវិតនារីដែលគេស្រលាញ់។ រឿងនេះទិនហ្វីសម្ដែងជាតួកូនខូច ចំណែកអ៊ូម៉ុងតាក់សម្ដែងជាតួឪពុក

រឿងទី៣ ស្ដេចកំប្លែងវគ្គII ព្រោះតែរឿងស្ដេចល្បែងវគ្គមួយមានការពេញនិយមនិងគាំទ្រយ៉ាងច្រើនផលិតករក៏បានផលិតរឿងស្ដេចល្បែងវគ្គទី02 ដែលក្នុងនោះលីវ តឺហួរសម្ដែងជាតួអង្គដែលត្រូវគេឲ្យរហស្សនាមឲ្យថា អ្នកក្លាហានកំពូលល្បែង ទិនហ្វី សម្ដែងជាតួអង្គទេវតាល្បែង ចំណែក អ៊ូ ម៉ុងតាក់ រឿងនេះជាសម្ដែងជាពូរបស់ទិនហ្វីវិញម្ដង។ ទិនហ្វីទោះជាគេមានវិជ្ជាពិសេសពិតមែនតែគេរស់នៅជីវភាពក្រីក្រ ដោយសារតែគេមិនអាចប្រើលុយដែលបានឈ្នះពីវិជ្ជាចំលែកបាននោះទេ លើកណាដែលគេប្រើលើកនោះតែងតែនាំគ្រោះថ្នាក់ដល់ខ្លួនជានិច្ច។ គេបានទៅអង្វរទេវតាល្បែងឲ្យទទួលយកគេជាកូនសិស្សតាមការទទូចសុំពីពូរបស់គេ។ ថ្ងៃមួយមានមនុស្សបន្លំខ្លួនប្រើឈ្មោះអ្នកក្លាហានកំពូលល្បែងអកឡុកពិភពល្បែង ដូច្នេះអ្នកក្លាហានពិតនិងទេវតាល្បែងត្រូវតែរួមដៃគ្នាដើម្បីបំបាក់អ្នកបន្លំខ្លួន។

រឿងទី៤ ទេវតាល្បែងវគ្គទីIII ៖ ត្រលប់ទៅស៊ាងហៃ គឺជារឿងតពី រឿងស្ដេចល្បែងវគ្គ02 ដែលរឿងនេះគឺជារឿងធ្វើដំណើរវិលទៅរកអតីតកាលក្នុងក្រុងស៊ាងហៃ កាលពីឆ្នាំ1937 ។ ដំណើរដើមទងនៃសាច់រឿង តួអង្គ ទិនហ្វីបានឆ្លងពេលវេលាត្រលប់ទៅកាន់ក្រុងស៊ាងហៃពីអតីតកាលហើយគេព្យាយាមរកគ្រប់វិធីសាស្ត្រដើម្បីត្រលប់ទៅកាន់ក្រុងហុងកុងនាពេលបច្ចុប្បន្នក្នុងឆ្នាំ1991វិញ។ រឿងនេះ ព្រឹទ្ធាចារ្យ អ៊ូ ម៉ុងតាក់សម្ដែងជាពីរតួអង្គគម្នាក់ជាពូរបស់ទិនហ្វីនាសម័យបច្ចុប្បន្ន និង ម្នាក់ទៀតជាជីតារបស់ទិនហ្វីក្នុងសម័យអតីតកាល។ ជារួមរឿងនេះក្ដោមសាច់រឿងលើការប្រកួតលេងបៀរដ៏ធំរវាងតួអង្គទិនហ្វីនិងស្ដេចល្បែងបារាំងដើម្បីកំណត់ជោគវាសនាអនាគតរបស់ទីក្រុងស៊ាងហៃ។

រឿងទី៥ ថាំងចេង​ចម្លងធម៌​ស្ដេចស្វា​ទិនហ្វី ៖​ ភាពយន្ត​ខ្នាត​ធំ​ដែល​ថត​យក​លំនាំ​តាម​ប្រលោមលោក​ដ៏​ល្បីល្បាញ​នា​សតវត្សរ៍​ទី​16​ ​របស់​​កវីនិង​ជា​អ្នក​និពន្ធ ដ៏​ល្បីល្បាញ​ក្នុង​រជ្ជកាល​មីង​ព្រឹទ្ធាចារ្យ​ វ៉ូ​ ​ឆឹង​ មាន​ចំណងជើង​ថា​ទៅ​ចម្លង​ធម៌​នៅ​ទិស​ខាង​លិច​។​ ភាព​យន្ត​កំប្លែង​ហុងកុង​បែប​អភិនិហារ​នេះគឺមានចែក​ចេញ​ជា​ពីរ​វគ្គ​ដោយ​មាន​តួអង្គ​សំខាន់​ៗ​ដូច​ជា​ ទិនហ្វី អាថែនណា ឈូ (Athena Chu) ​និង​អ៊ូ​ម៉ុងតាក់។ ​វគ្គ​ទីមួយ​នេះ​ ​ទិនហ្វី​សម្ដែង​ជា​តួស្ដេច​ស្វា​ ស៊ុនអ៊ូខុង​ចំណែក​អ៊ូម៉ុង​តាក់​សម្ដែង​ជា​តួ​អង្គ​ជ្រូក​ប៉ាជេអ្នក​ទាំង​ពីរ​ត្រូវ​បាន​ទម្លាក់​ឲ្យ​មក​ចាប់​ជាតិ​នៅ​ឋាន​មនុស្ស​ដោយសារ​តែ​ស្ដេចស្វាព្យាយាម​លួច​ថ្នាំ​ទេព​ដើម្បី​បាន​ក្លាយ​ខ្លួន​ជា​ទេវតា​។ បន្ត​ចូល​មក​ដល់​វគ្គ​ទីពីរ​គឺ​ជា​ការ​ផ្សងព្រេង​របស់​តួអង្គ​ទាំងពីរ​ដែល​កើត​ជា​មនុស្ស​បាន​ព្យាយាម​ធ្វើ​យ៉ាង​ណា​អាច​បំពេញ​បេសកម្ម​ដើម្បី​កែ​ប្រែ​ជោគ​វាសនា​របស់​ខ្លួន​បាន​!

រឿងទី៦ ក្បាច់គុណបិសាចពិឃាតទិនហ្វី គឺ​ជា​ភាពយន្ត​ស្នេហា​បែប​កំប្លែង​នា​ឆ្នាំ​១៩៩៤ ដឹកនាំ​និង​សម្ដែង​ដោយ​ទិនហ្វី​រួម​សហការ​ដឹកនាំ​ដោយ​ Lee Lik Chi រឿង​នេះ​មិន​ខុស​ពីរឿង​មុន​ៗ​ឡើយ​មាន​វត្តមាន​ ទិនហ្វី មិន​អាច​ខ្វះ​តារា​សម្ដែង​គូ​បុណ្យ​នាំ​ឲ្យ​មាន​ល្បីល្បាញ​ដូច​ជា​លោក​តាអ៊ូម៉ុងតាក់នោះ​ទេ​ ចំណែក​តួ​ស្រី​គឺ​តារា​ស្រី​រូប​ស្អាត​ Christy Chung (គ្រីស្ទីជុង)។ រឿង​នេះ​ទិនហ្វី​ត្រូវ​ស្វែង​រក​គ្រូ​បង្ហាត់​ក្បាច់​គុន​ដើម្បី​បង្ហាញ​ពីភាពខ្លាំង​ដើម្បី​ទាញ​បាន​បេះដូង​នារី​ដែល​ខ្លយន​ស្រលាញ់​ដូច្នេះគេ​បាន​ទៅសុំ​រៀន​ក្បាច់​កុងហ្វូ​ពី​តួអង្គ​ដែល​សម្ដែង​ដោយអ៊ូម៉ុងតាក់ដើម្បី​គាត់​អា​ចយកក្បាច់គុននោះ​ទៅ​ប្រកួត​ជាមួយ​គេបាន​។ប៉ុន្តែ​លោកគ្រូ​ដែល​អ៊ូម៉ុងតាក់​សម្ដែង​គឺជា​មនុស្ស​បោកប្រាស់​ដែល​ប្រើប្រាស់​ចំណុច​ខ្សោចរប់​ទិនហ្វី​ដើម្បី​បោកប្រាស់​យក​ប្រាក់​គេ​ហើយ​បង្ហាត់​ក្បាច់​គុន​ឥតបាន​ការ​ដល់​ទិនហ្វី​ដែល​មិន​អាច​ប្រើប្រាស់​បាន​ទៅ​វិញ​​​

រឿងទី​៧ ​The Wandering Earth (ស្នាដៃរឿងចុងក្រោយរបស់អ៊ូម៉ុងតាក់)៖ ភាពយន្ត​បែប​វិទ្យាសាស្ត្រ​ចាក់បញ្ចាំង​នៅ​ឆ្នាំ​២០១៩​ដែល​ជា​រឿង​ថត​តាម​ភាពយន្ត​ប្រលោមលោក​ចេញ​ពី​​ឆ្នាំ​២០០០​ដោយ​លោក​ Liu Cixin លាវ​ ស៊ីស៊ីន រឿង​ចុង​ក្រោយ​នេះ​មិន​មាន​វត្តមាន​របស់​ទិនហ្វី​នោះទេ​តែ​មាន​តួ​សម្ដែង​ធំៗ​ដូច​ជា Qu Chuxiao, Li Guangjie។ សាច់​រឿង​នេះ​និយាយ​ដល់​រឿងរ៉ាវ​អនាគត​ដែល​បង្ហាញ​ពី​អ្នក​អវកាស​មួយ​បាន​ដឹក​នាំ​ផែន​ដី​ឲ្យ​ចេញ​ពី​ប្រព័ន្ធ​ព្រះអាទិត្យ​ដើម្បី​បង្វែរ​ការ​បុក​ជាមួយ​នឹង​ផ្កាយ​ជូពីទ័រ​។ វាសនា​របស់​ផែន​ដី​ត្រូវ​ពឹង​ទៅ​លើ​បាត​ដៃ​មនុស្ស​ប៉ុន្មាន​នាក់​នោះ​៕

Share.